Alynana Media Cambodia
Icon Collap
clinic narit

វេជ្ជបណ្ឌិតនិយាយ​ថា​ Trump មិន​មាន​រោគសញ្ញា​ជំងឺ ​Covid-19 អស់​រយៈពេល​ជាង ២៤ម៉ោង

Sang Kim | Oct 08, 2020
វេជ្ជបណ្ឌិតនិយាយ​ថា​ Trump មិន​មាន​រោគសញ្ញា​ជំងឺ ​Covid-19 អស់​រយៈពេល​ជាង ២៤ម៉ោង
Clinic narith

វេជ្ជបណ្ឌិត​និយាយ​ថា​ លោក​ប្រធានាធិបតី​ Donald Trump មិន​មាន​រោគសញ្ញា​ជំងឺ ​Covid-19 អស់​រយៈពេល​ជាង ២៤ម៉ោង ​ហើយ​គ្មាន​អា​ការៈ​គ្រុន​ក្តៅ​អស់​រយៈ​ពេល​ជាង ៤​ថ្ងៃ​ហើយ​។​ លោក​វេជ្ជបណ្ឌិត​ Sean Conley ​ក៏បាន​និយាយ​ផង​ដែរ​ថា​ លោក​ប្រធានាធិបតី​មិន​ត្រូវ​ការ​អុក​ស៊ី​សែន​ជំនួយ​បន្ថែម​ទេ​ ចាប់​តាំង​ពី​ទៅ​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​សុក្រ​។

លោក​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ច័ន្ទ​។​ សេត​​វិមាន​និយាយ​ថា ​លោក Trump បាន​និយាយ​ថា ​លោក "​មាន​អារម្មណ៍ល្អ​ណាស់​!" ហើយ​ក្រោយ​មក​បាន​វិលត្រឡប់​ទៅ​ការិយាល័យ​ ប្រធានា​ធិ​បតី​នៅ​សេត​វិមាន​វិញ​ដើម្បី​ធ្វើ​សន្និសីទ​សារព័ត៌មាន​។