Alynana Media Cambodia
Icon Collap
clinic narit

រយៈពេល៥ឆ្នាំ សិស្ស និស្សិត និងកម្មករនិយោជិត៣០ម៉ឺននាក់ ទទួលបានការបណ្តុះបណ្តាលជំនាញ TVET

Media LNN | Jun 17, 2023
រយៈពេល៥ឆ្នាំ សិស្ស និស្សិត និងកម្មករនិយោជិត៣០ម៉ឺននាក់ ទទួលបានការបណ្តុះបណ្តាលជំនាញ TVET
Clinic narith

គិតត្រឹមរយៈពេល៥ឆ្នាំចុងក្រោយនេះ មានសិក្ខាកាម សិស្ស និស្សិត និងកម្មករនិយោជិតប្រមាណ៣០ម៉ឺននាក់ បានទទួលការបណ្តុះបណ្តាល និងបញ្ចប់ការសិក្សាដោយជោគជ័យក្នុងការទទួលបានជំនាញថ្មី និងលើកកម្ពស់ជំនាញរបស់ខ្លួន ដោយបានចាប់យកឱកាសការងារល្អៗ ក៏ដូចជាបង្កើតមុខរបរដោយខ្លួនឯង ក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិ។0a3b05d9751d289d63469106608eb42a-130

បើតាមប្រសាសន៍របស់ ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣ បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានគ្រឹះស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) សរុបចំនួន ៣២៥គ្រឹះស្ថាន ក្នុងនោះក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ១៩៩, គ្រឹះស្ថានសាធារណៈចំនួន ៣៧ ឯកជនចំនួន ១៤១ និងអង្គការសមាគមចំនួន២១។7e684d8e-35ac-4ab9-a215-306a89c83400-26