អង្គការសហប្រជាជាតិ៖ រយៈពេលមួយឆ្នាំមកហើយ ចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពានលើអ៊ុយក្រែន មហាសន្និបាតអង្គការសហប្រជាជាតិនឹងបោះឆ្នោតនៅសប្តាហ៍ក្រោយលើសេចក្តីព្រាងសេចក្តីសម្រេចដែលសង្កត់ធ្ងន់លើ ពន្លឿនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីរក្សាបានសន្តិភាពលើសកល យុត្តិធម៌ និងយូរអង្វែង ដែលស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។
បញ្ហានេះត្រូវបានធ្វើការទាមទារម្តងទៀតពី ទីក្រុងមូស្គូ ក្នុងការដកកងទ័ពរបស់ខ្លួន ហើយអំពាវនាវឱ្យបញ្ឈប់អរិភាព។ មហាសន្និបាតដែលមានសមាជិកចំនួន 193 នាក់ទំនងជានឹងបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ បន្ទាប់ពីការធ្វើសុន្ទរកថា មានរយៈពេលពីរថ្ងៃ។
អ៊ុយក្រែន និងអ្នកគាំទ្ររបស់ខ្លួនសង្ឃឹមថានឹងធ្វើឱ្យកាន់តែស៊ីជម្រៅលើភាពឯកោផ្នែកការទូតរបស់រុស្ស៊ី ដោយស្វែងរកសំឡេងគាំទ្រពី ពីរជិតបីភាគបួននៃមហាសន្និបាតជាចំនួនដ៏ច្រើន ប្រសិនបើការគាំទ្រមិនប្រសើរជាងនេះទេ ការដែលទទួលបានដំណោះស្រាយនិងមានច្រើនជាងកាលពីឆ្នាំមុន។
លោក Olof Skoog ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បាននិយាយថា "យើងពឹងផ្អែកលើការគាំទ្រយ៉ាងទូលំទូលាយពីសមាជិកភាព អ្វីដែលជាប់គាំងមិនមែនគ្រាន់តែជាជោគវាសនារបស់អ៊ុយក្រែនប៉ុណ្ណោះទេ វាគឺជាការគោរពនៃឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃរដ្ឋទាំងអស់" ។
ឯកអគ្គរដ្ឋទូតរងនៃអង្គការសហប្រជាជាតិរបស់រុស្ស៊ី លោក Dmitry Polyanskiy បានបដិសេធមិនធ្វើអត្ថាធិប្បាយលើសេចក្តីព្រាងដំណោះស្រាយដែលរដ្ឋជាសមាជិកបានទទួលកាលពីថ្ងៃពុធនោះទេ។
មហាសន្និបាតបានផ្តោតសំខាន់សម្រាប់សកម្មភាពរបស់អង្គការសហប្រជាជាតិលើអ៊ុយក្រែន ពីព្រោះក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិកចំនួន 15 មិនអាចដំណើការសេចក្ដីសម្រចនោះបានទេដោយសារតែរុស្ស៊ី មានសិទ្ធអំណាចវេតូរួមជាមួយសហរដ្ឋអាមេរិក ចិន បារាំង និងអង់គ្លេស។
ជំនួសមកវិញ ក្រុមប្រឹក្សាសន្តិសុខបានបើកកិច្ចប្រជុំរាប់សិបលើកស្តីពីអ៊ុយក្រែនកាលពីឆ្នាំមុន ហើយនឹងពិភាក្សាម្តងទៀតអំពីសង្គ្រាមនៅថ្ងៃសុក្រសប្តាហ៍ក្រោយនៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមួយ។ អ្នកការទូតនិយាយថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ទំនងជាមិនធ្វើដំណើរទៅទីក្រុងញូវយ៉កទេ៕