ក្រុមហ៊ុន VET Air Bus Express ដែលជាប្រតិបត្តិកររថយន្តក្រុងប្រណិតឈានមុខគេរបស់កម្ពុជាបានប្រកាសដាក់ឱ្យដំណើរការនូវខ្សែររថយន្តក្រុងថ្មីដែលតភ្ជាប់ពីភ្នំពេញទៅសៀមរាប និងពីភ្នំពេញទៅខេត្តព្រះសីហនុ ដោយផ្តល់នូវភាពប្រណីតគ្មានគូប្រៀប សេវាកម្មពិសេស និងសុវត្ថិភាពបំផុតដល់អ្នកដំណើរ។ នេះបើតាមប្រភពសារព័ត៌មាន Khmer Times។
ប្រភពនេះបានសរសេរថា ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំ២០២២ ក្រុមហ៊ុន VET Air Bus Express បានកំណត់ស្តង់ដារសម្រាប់ការធ្វើដំណើរតាមផ្លូវគោកក្នុងប្រទេសកម្ពុជា។ ជាមួយនឹងបទពិសោធន៍ជាង២០ ឆ្នាំ របស់ វីរៈ ប៊ុនថាំ ក្រុមហ៊ុនបានខិតខំប្រឹងប្រែងផ្តល់នូវបទពិសោធន៍ធ្វើដំណើរដ៏ល្អបំផុតសម្រាប់អ្នកដំណើរក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។
ក្រុមហ៊ុន VET Air Bus Express ធានានូវការធ្វើដំណើរដ៏ប្រណិត និងផាសុកភាពសម្រាប់អ្នកដំណើររបស់ខ្លួន។ អ្នកដំណើរនឹងទទួលបាននូវបទពិសោធន៍ដ៏ស្រស់ត្រកាលនៅលើរថយន្តក្រុងដ៏ទំនើប បំពាក់ដោយម៉ាស៊ីនត្រជាក់ ជាមួយនឹងកន្លែងអង្គុយដ៏ធំទូលាយ និងប្រកបដោយផាសុកភាព ដែលផ្តល់នូវកន្លែងសណ្តូកជើងធំទូលាយសម្រាប់សម្រាកក្នុងការធ្វើដំណើរ។
ដើម្បីបង្កើនបទពិសោធន៍ធ្វើដំណើរ ក្រុមហ៊ុន VET Air Bus Express ផ្តល់នូវសេវាកម្មជាច្រើនសម្រាប់ អ្នកធ្វើដំណើរ ដោយបំពាក់វីដេអូឆ្លាតវៃនៅគ្រប់កន្លែងអង្គុយផ្តល់ជូននូវប្រព័ន្ធកម្សាន្តដែលអនុញ្ញាតឱ្យអ្នកធ្វើដំណើររីករាយជាមួយភាពយន្ត តន្ត្រី និងហ្គេមក្នុងអំឡុងពេលធ្វើដំណើររបស់ពួកគេ។
អ្នកដំណើរក៏ទទួលបានអាហារសម្រន់ ភេសជ្ជៈ និង Wi-Fi នៅលើឡានក្រុង ផងដែរ។ សុវត្ថិភាពគឺមានសារៈសំខាន់បំផុតចំពោះក្រុមហ៊ុន VET Air Bus Express។ ក្រុមហ៊ុនមានរថយន្តក្រុងទំនើបៗជាច្រើនគ្រឿងដែលបំពាក់ដោយប្រព័ន្ធតាមដាន GPS សម្រាប់ការត្រួតពិនិត្យពេលវេលាជាក់ស្តែងនៃទីតាំងរបស់រថយន្តនីមួយៗ។ ក្រុមហ៊ុនក៏ធានាសុវត្ថិភាពអ្នកដំណើរដោយជួលអ្នកបើកបរដែលមានបទពិសោធន៍ និងបណ្តុះបណ្តាលយ៉ាងល្អ ដែលប្រកាន់ខ្ជាប់នូវច្បាប់បើកបរ។ ចំណែកការដាក់ឱ្យដំណើរការនូវខ្សែររថយន្តក្រុងថ្មីនេះ បានទទួលការសាទរពីអ្នកដំណើរ ដែលចូលចិត្តការធ្វើដំណើបែបប្រណីត និងមានផាសុខភាព។ ជាក់ស្តែង ម៉ូនីកាជាអតិថិជនម្នាក់មានការពេញចិត្តក្នុងការធ្វើដំណើរពីភ្នំពេញទៅខេត្តសៀមរាប ដោយបានសសើរពីគុណភាព និងសេវាកម្មពិសេសដែលផ្តល់ដោយក្រុមហ៊ុន VET Air Bus Express ។
អ្នកធ្វើដំណើរអាចកក់សំបុត្របានយ៉ាងងាយស្រួល និងទទួលបានបទពិសោធន៍ដ៏ប្រណីតពីក្រុមហ៊ុន VET Air Bus Express តាមរយៈគេហទំព័រ ឬកម្មវិធីទូរស័ព្ទដែរបស់ក្រុមហ៊ុន៕
ប្រភព៖ Khmer Times