Alynana Media Cambodia
Icon Collap
clinic narit

យន្តហោះមួយគ្រឿងបានធ្លាក់ក្រោយហោះហើរឆ្លងកាត់តំបន់ហាមឃាត់

Media LNN | Jun 06, 2023
យន្តហោះមួយគ្រឿងបានធ្លាក់ក្រោយហោះហើរឆ្លងកាត់តំបន់ហាមឃាត់
Clinic narith

សហរដ្ឋអាម៉េរិក៖ អាជ្ញាធរអាម៉េរិកបានឱ្យដឹងថា យន្តហោះឯកជនមួយគ្រឿង ផលិតដោយក្រុមហ៊ុន Cessna បានហោះទៅបុកទង្គិចនឹងដីភ្នំនៅក្នុងរដ្ឋ Virginia បន្ទាប់ពីកងទ័ពអាកាសអាម៉េរិកបានធើ្វការប្រដេញពីក្រោយចេញពីរដ្ឋរវ៉ាស៊ីនតោនឌីស៊ី ដោយសារតែ យន្តហោះឯកជននោះបានហោះឆ្លងកាត់តំបន់ដែនអាកាសហាមឃាត់ ។

មន្ត្រីនគរបាលនៅក្នុងរដ្ឋ Virginia បានបញ្ជាក់បន្ថែមទៀតថា មិនមាននរណាម្នាក់នៅរស់រានមានជីវិតក្រោយហេតុការណ៍ធ្លាក់យន្តហោះនេះឡើយ ស្របពេលមូលហេតុជាបឋមត្រូវបានសន្និដ្ឋានថា អ្នកដំណើរនៅលើយន្តហោះឯកជន ទំនងជាកំពុងតែគេងលង់លក់នៅក្នុងដំណេក បន្ទាប់ពីកំណត់មុខងារហោះហើរស្វ័យប្រវត្តិ ឬ (Auto Pilot) ។

គួរបញ្ជាក់ថា យន្តហោះចម្បាំង (F-16) របស់សហរដ្ឋអាម៉េរិក បានហោះដេញតាមយន្តហោះជនឯកមួយគ្រឿងនេះ ក្រោយពីមិនអាចទាក់ទងសុំការឆ្លើយឆ្លងជាមួយអ្នកបើកយន្តហោះបាន ជាហេតុធើ្វឱ្យមានការសង្ស័យថាអាចជាករណីភេវេកម្មណាមួយ។

យន្តហោះឯកជនមួយគ្រឿងនេះ បានចុះបញ្ជីជាកម្មសិទ្ធិដោយម្ចាស់ក្រុមហ៊ុន អ៊ីនខល ម៉ូទ័រ (Encore Motors) ក្នុងរដ្ឋផ្លរីដា ស្របពេលលោក John Rumple និងជាអគ្គនាយកក្រុមហ៊ុនខាងលើ បានបញ្ជាក់មកកាន់អ្នកសារព័ត៌មាន Washington Post ថា កូនស្រី និងចៅរបស់លោក ស្ថិតនៅក្នុងអ្នករួមដំណើរនៅក្នុងយន្តហោះនោះ ហើយពេលនេះ លោកកំពុងព្យាយាមទាក់ទងទៅកាន់អាជ្ញាធរអាកាសចរណ៍ជាតិអាម៉េរិក ដើម្បីធើ្វការកំណត់អន្តញ្ញាណរបស់ជនរងគ្រោះ ៕