(រុស្ស៊ី)៖ ក្នុងពេលមានការដកកងទ័ពថយដ៏សំខាន់នៅលើសមរភូមិ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃពុធបានទទួលស្គាល់ជាសាធារណៈថា កងទ័ពរបស់លោកអាចនឹងប្រយុទ្ធនៅអ៊ុយក្រែនក្នុងរយៈពេលយូរទៀត។
នៅក្នុងកិច្ចប្រជុំផ្សាយតាមទូរទស្សន៍ជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់លោក លោក Putin បាននិយាយថា ការសម្រេចបានលទ្ធផលពីអ្វីដែលរុស្ស៊ីហៅថា ជាប្រតិបត្តិការសឹកពិសេសរបស់ខ្លួននៅអ៊ុយក្រែនអាចជា «ដំណើរដ៏វែងឆ្ងាយ»។ ប៉ុន្តែលោក Putin បាននិយាយថា លោកពុំបានមើលឃើញហេតុផល ដើម្បីកែណ្ឌទាហានបន្ថែមទៀតនោះទេគឺនៅមិនទាន់មានឡើយ។ នៅក្នុងលក្ខខណ្ឌទាំងនេះ ការនិយាយអំពីកិច្ចខិតខំប្រឹងប្រែងកែណ្ឌទាហានបន្ថែមមួយចំនួនពុំមានហេតុផលនោះទេ។ វាមិនចាំបាច់សម្រាប់រដ្ឋ និងក្រសួងការពារជាតិ។
ទាហានបម្រុងចំនួន ៣សែននាក់ត្រូវបានកែណ្ឌកាលពីក្នុងខែកញ្ញា និងខែតុលា ជាការកែណ្ឌកងទ័ពលើកដំបូងរបស់ប្រទេសចាប់តាំងពីសង្គ្រាមលោកលើកទី2 ដែលបណ្តាលឱ្យមានការខកចិត្តយ៉ាងខ្លាំង និងភាពវឹកវរនៅក្នុងសង្គមរបស់រុស្ស៊ី។ លោក Putin បានប្រើប្រាស់ព្រឹត្តិការណ៍ផ្សាយតាមទូរទស្សន៍កាលពីថ្ងៃពុធ ដើម្បីព្រមានប្រទេសលោកខាងលិចថា រុស្ស៊ីនឹងការពារខ្លួនតាមគ្រប់មធ្យោបាយ។ លោកនិយាយថា ហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរកំពុងកើនឡើង ហើយរុស្ស៊ីបានមើលឃើញឃ្លាំងអាវុធរបស់ខ្លួន ជាមធ្យោបាយមួយដើម្បីសងសឹក ប៉ុន្តែពុំមែនជាការវាយប្រហារមុននោះទេ។
យើងមិនបានឆោតល្ងង់នោះទេ យើងយល់ថាអាវុធនុយក្លេអ៊ែរជាអ្វី។ យើងមានមធ្យោបាយទាំងនេះ ហើយពួកវាកាន់តែជឿនលឿន និងកាន់តែទំនើបជាងនេះទៅទៀត នៅក្នុងប្រទេសមានអាវុធនុយក្លេអ៊ែរផ្សេងទៀត វាជាការពិត។ លោក Putin កម្រនឹងពិភាក្សាអំពីភាពយូរអង្វែងនៃសង្គ្រាម ទោះបីជាលោកមានអំនួតកាលពីខែកក្កដាថា រុស្ស៊ីទើបតែចាប់ផ្តើមក៏ដោយ។ សម្រាប់ប្រជាជនអ៊ុយក្រែន បន្ទាប់ពីសង្គ្រាមជិត 10ខែការភ័យខ្លាចកំពុងកើនឡើង ខណៈរដូវរងាបានចូលមកដល់ ហើយការវាយប្រហារតាមអាកាសកាន់តែកើនឡើង៕