Alynana Media Cambodia
Icon Collap
clinic narit

សំណុំរឿងកាប៉ាល់ទេសចរណ៍ Westerdam

Mar 26, 2020
សំណុំរឿងកាប៉ាល់ទេសចរណ៍ Westerdam
Clinic narith


 

​                       ការទូតសុខភាពសកលរបស់កម្ពុជា៖ សំណុំរឿងកាប៉ាល់ទេសចរណ៍Westerdam ដំណើររឿង

 

 កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ កាប៉ាល់ទេសចរណ៍ Westerdamត្រូវបានអនុញ្ញាតឲ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ កាប៉ាល់នេះមានផ្ទុកមនុស្សសរុបចំនួន ២២៥៧នាក់ ដែលក្នុងនោះ ៨០២នាក់ ជាក្រុមយានិក និង ១៤៥៥នាក់ទៀត ជាអ្នកដំណើរ។

photo_2020-02-28_14-01-05 (2)

  អង្គការសុខភាពពិភពលោក (WHO) មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជម្ងឺឆ្លងអាមេរិក (CDC) និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានសហការណ៍        ជាមួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងប្រតិបត្តិការជួយសង្គ្រោះកាប៉ាល់ទេសចរណ៍ Holland-America MS Westerdam ដែលត្រូវបានបដិសេធការចូលចតនៅប្រទេសជប៉ុន  ហ្វីលីពីន តៃវ៉ាន់ ថៃ និងដែនកោះ Guam របស់អាមេរិក ដោយសារតែការភ័យខ្លាចការឆ្លងវីរុសកូរ៉ូណា បើទោះបីជាមិនមាននរណាម្នាក់នៅលើកាប៉ាល់នោះបានឆ្លងជម្ងឺនេះក៏ដោយ។ បន្ទាប់ពីបានធ្វើដំណើរដោយគ្មានគោលដៅនៅលើមហាសមុទ្រអស់រយៈពេល២សប្តាហ៍មក នៅទីបញ្ចប់កាប៉ាល់នេះបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុនៅថ្ងៃទី១៣ ខែកុម្ភៈ​ ឆ្នាំ២០២០។ ក្រុមគ្រូពេទ្យរបស់កាប៉ាល់បានបញ្ជាក់ពីសុខភាពល្អរបស់អ្នកដំណើរនិងក្រុមយានិកស៊ឹងតែទាំងអស់ ដែលបន្ទាប់មកក៏ត្រូវបានបញ្ជាក់សារជាថ្មីម្តងទៀតដោយក្រុមគ្រូពេទ្យរបស់កម្ពុជាផងដែរ។​ វិធីសាស្រ្តនៃការសម្រេចផ្តល់ការព្យាបាលវេជ្ជសាស្រ្តតាមរយៈMaritime Declaration of Health​ បានបង្ហាញថាមានអ្នកដំណើរចំនួន ២០នាក់​ មានអការៈស្រដៀងជម្ងឺផ្តាសាយ ប៉ុន្តែមានតេស្តអវិជ្ជមានវីរុសកូរ៉ូណា ដែលចេញលទ្ធផលដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ការតាមដានរកសញ្ញាណគ្រុនក្តៅក្នុងចំណោមមនុស្សទាំងអស់នៅលើកាប៉ាល់បានបង្ហាញលទ្ធផលអវិជ្ជមាន។ អ្នកដំណើរទាំងអស់បានធ្វើដំណើរត្រលប់ទៅកាន់ប្រទេសរបស់គេវិញ ដោយឆ្លងកាត់តាមអាកាសយានដ្ឋានជាច្រើននៅអាស៊ីអាគ្នេយ៍។ ជាហេតុចៃដន្យ មានអ្នកដំណើរម្នាក់ ដែលមិនឋិតនៅក្នុងចំណោមអ្នកទាំង២០នាក់ដែលបានរៀបរាប់ខាងលើ ត្រូវបានរកឃើញថាមានតេស្តវិជ្ជមាននៅប្រទេសម៉ាឡេស៊ី ប៉ុន្តែបានប្រែជាអវិជ្ជមានវិញនៅពីរថ្ងៃបន្ទាប់មកទៀតទៅវិញ។ ក្រោយមកទៀត អ្នកដំណើរនិងក្រុមយានិកទាំងអស់បានត្រលប់ទៅផ្ទះរបស់ពួកគេវិញ ប្រកបដោយសុខភាពល្អ និងមិនមានរោគសញ្ញានៃការឆ្លងជម្ងឺផ្លូវដង្ហើមនេះទេ។ លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គលេខាធិការនៃអង្គការសុខភាពពិភពលោក បានលើកសរសើរកម្ពុជាក្នុងការអនុញ្ញាតឲ្យកាប៉ាល់ Westerdamចូលចត​ ដោយបានលើកឡើងថា «នេះគឺជាឧទាហរណ៍ដ៏ល្អមួយនៃសាមគ្គីភាពអន្តរជាតិ ដែលយើងទាំងអស់គ្នាតែងតែស្វែងរក។ ការផ្ទុះជម្ងឺឆ្លងបានបង្ហាញពីភាពល្អនិងភាពអាក្រក់របស់មនុស្ស។» នៅក្នុងដំណាក់កាលខ្សត់ខ្សោយនិងភ័យខ្លាចនៃការឆ្លងជម្ងឺ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានបង្ហាញពីភាពជាអ្នកដឹកនាំនិងសេចក្តីអាណិតអាសូរ ទន្ទឹមនឹងការអំពាវនាវឲ្យមានសាមគ្គីភាពអន្តរជាតិដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់អ្នកដែលជាប់នៅលើកាប៉ាល់។

photo_2020-02-24_08-09-44

 

 កាប៉ាល់ Westerdam  នៅក្នុងបរិបទច្បាប់សុខភាពអន្តរជាតិ

 

ការធ្វើឲ្យមានតុល្យភាពកម្លាំងដើម្បីកាត់បន្ថយការរីករាលដាលសកលនៃវីរុស និងការជៀសវាងកិច្ចអន្តរាគមន៍មិនចាំបាច់ទៅលើចរាចរណ៍អន្តរជាតិ ដោយយោងទៅតាមសេចក្តីណែនាំរបស់​ Public Health Emergency of International Concern (PHEIC) គឺជារឿងពិបាក។ ប៉ុន្តែ កម្ពុជាបានសម្រេចចិត្តឈានជើងចូលដោះស្រាយវិបត្តិមនុស្សធម៌ដោយស្របទៅតាមច្បាប់សុខភាពសកល (International Health Regulations-IHR)ដែលបានផ្តល់មគ្គុទេសក៍ទៅលើការអនុវត្តដ៏ត្រឹមត្រូវនៃចរាចរណ៍សកល ការត្រួតពិនិត្យជម្ងឺឆ្លងនៅពេលចូលនិងចេញពីកំពង់ផែ ការគ្រប់គ្រងអ្នកជម្ងឺ និងការស៊ើបអង្កេតរកករណីឆ្លង (មាត្រា ៤៣.១)។  ការសង្គ្រោះមនុស្សពីកាប៉ាល់ Westerdam ក៏ត្រូវបានធ្វើឡើង «ដោយគោរពដល់សេចក្តីថ្លៃថ្នូរ សិទ្ធមនុស្ស និងសេរីភាពជាមូលដ្ឋានរបស់បុគ្គលផងដែរ» (មាត្រា ៣.១)។ ដោយបដិសេធការចូលចតរបស់នាវាដែលកំពុងស្ថិតភាពអាសន្ន គឺផ្ទុយនឹងលក្ខខណ្ឌចាំបាច់នៃសិទ្ធមនុស្សជាមូលដ្ឋាន ជាពិសេសនៅពេលប្រជាពលរដ្ឋរបស់ប្រទេសសាមីត្រូវបានបដិសេធមិនឲ្យវិលត្រលប់មកផ្ទះរបស់ខ្លួនវិញ។ នៅពីរសប្តាហ៍ក្រោយមក ព្រឹត្តិបត្រវេជ្ជសាស្រ្ត The Lancetបានគូសបញ្ជាក់ថា៖ «មិនត្រូវបំពានលើច្បាប់សុខភាពអន្តរជាតិនៅក្នុងអំឡុងពេលផ្ទុះជម្ងឺ COVID-19 ទេ»។

photo_2020-03-26_17-39-39

 

 កាប៉ាល់ Westerdam នៅក្នុងការទូតសុខភាពសកលរបស់កម្ពុជា

 

 សុខភាពសកលនិងគោលនយោបាយការបរទេសបានជាប់ពាក់ព័ន្ធគ្នាជាយូរណាស់មកហើយ ប៉ុន្តែនាពេលថ្មីៗនេះ វិបត្តិសុខភាពសកលបានក្លាយជាប្រធានបទអាទិភាពនៅក្នុងរបៀបវារៈសកល។ ជម្ងឺរីករាលដាលសកល COVID-19 ជាករណីមួយបង្ហាញពីបរិបទនៃការទូតសុខភាពសកល ដែលអាចបែងចែកជាបីក្រុម ដោយផ្អែកទៅតាមអន្តរកម្មនៅជុំវិញវិបត្តិសុខភាពសាធារណៈអន្តរជាតិ៖ (១) ការទូតបែបទ្វេភាគី (២) ការទូតបែបពហុភាគី និង (៣) ការទូតក្រៅផ្លូវការ ដែលទាំងនេះជាអន្តរកម្មរវាងតួអង្គ     សុខភាពសាធារណៈអន្តរជាតិ និងសមភាគីរបស់ពួកគេនៅក្នុងវិស័យនេះ។ តួអង្គទាំងនេះមកពីក្រសួងផ្សេងៗនៃប្រទេសសាមី (នៅក្នុងករណីប្រទេសកម្ពុជា) មានដូចជាអង្គទូត វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិស័យឯកជន (ក្រុមហ៊ុន The Holland-America Line ដែលជាម្ចាស់កាប៉ាល់ទេសចរណ៍ Westerdam) និងសាធារណៈជន។ កិច្ចសហប្រតិបត្តិការដ៏ជិតស្និទរវាងរដ្ឋាភិបាលកម្ពុជានិងសមភាគីដែលបានរៀបរាប់ខាងលើ បានរួមចំណែកក្នុងការសម្រេចនូវបេសកម្មសង្គ្រោះមនុស្សជាង ២០០០នាក់ ដែលមាន ៤១សញ្ជាតិខុសគ្នាប្រកបដោយជោគជ័យ ដោយពួកគេបានធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើតរបស់ពួកគេរៀងៗខ្លួនប្រកបដោយសុវត្ថិភាព។

photo_2020-03-26_17-06-23

 

 ដំណើររឿងដ៏ជោគជ័យមួយនេះបានបង្ហាញពីរូបភាពវិជ្ជមានរបស់កម្ពុជាក្នុងនាមជាតួអង្គម្នាក់នៅលើឆាកការទូតសុខភាពសកល។ កម្ពុជាបានធ្វើជាគម្រូដ៏ល្អ និងបានបង្ហាញថា នៅក្នុងខណៈពេលនៃការរីករាលដាលជម្ងឺឆ្លងសកលដ៏ធ្ងន់ធ្ងរ មានប្រទេសមួយដ៏តូចជាមួយនឹងធនធានតិចតួច អាចរួមចំណែកដោះស្រាយបញ្ហាការដាក់កំហិតការធ្វើដំណើរអន្តរជាតិដ៏ស្មុគស្មាគ ដោយស្របទៅតាមសេចក្តីណែនាំរបស់ច្បាប់សុខភាពសកល។ ការការពារសុខភាពមនុស្សជាតិតម្រូវឲ្យមានកិច្ចសហការណ៍អន្តរជាតិរវាងជនរងគ្រោះនៃការរើសអើងដែលបណ្តាលមកពីជម្ងឺឆ្លង និងអ្នកជួយសង្គ្រោះរបស់ពួកគេ។c1_1857574