Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ដល់ WHO មូលហេតុវីរុសកូវីដ១៩​ល្អប្រសេីរ​ដោយសារ​កត្តា​ ៤​ សំខាន់​ៗ

Sang Kim | Jun 20, 2020
ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ដល់ WHO មូលហេតុវីរុសកូវីដ១៩​ល្អប្រសេីរ​ដោយសារ​កត្តា​ ៤​ សំខាន់​ៗ
Clinic narith

បន្ទាប់ពីទទួលបានភាពជោគជ័យក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ដោយមិនមានចម្លងចូលសហគមន៌​ និង​បានព្យាបាលជាសេះស្បើយអ្នក ដែលបានឆ្លងវីរុសនេះមកពីក្រៅប្រទេសយ៉ាងជោគជ័យកន្លងមក។ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ជូនដល់អង្គការសុខភាពពិភពលោកពីការឆ្លើយតបនឹងវីរុសកូវីដ១៩​ នៅកម្ពុជាបានល្អប្រសេីរយ៉ាងនេះ​ ដោយសារ​ កត្តា​ ៤​ សំខាន់​ៗ៖

១.​ ការដឹកនាំដោយភាពបុិនប្រសព្វ​ របស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល​ ថ្នាក់ដឹកនាំ​ មន្ត្រី​ បុគ្គលិកសុខាភិបាលនិងការចូលរួមពីស្ថាប័ន​ ក្រសួងនានា​ វិស័យឯកជន​ និងបងប្អូនប្រជាពលរដ្ឋទាំងអស បានអនុវត្តន៌តាមបែបហៅថា​ "រដ្ឋាភិបាលទាំងមូល​ សង្គមទាំងមូល" របស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា​ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។

២.​ រាជរដ្ឋាភិបាលកម្ពុជាការបានយកចិត្តទុកដាក់ខ្ពស់ លេីវិស័យសុខាភិបាល​ និងបានបង្កើតឲ្យមានប្រព័ន្ធសុខាភិបាលសាធារណ:ប្រកបដោយប្រសិទ្ធិភាព​ ដែលកម្ពុជាបានចល័តក្រុមឆ្លេីយតបបន្ទាន់​ ដើម្បីស្វែងរកអ្នកប៉ះពាល់​ឱ្យបានឆាប់រហ័ស។

៣.​ បានផ្សព្វផ្សាយ​ និងចែកចាយព័ត៌មានតាមរយ:ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមហ្វេសបុ៊ក​ តាមទូរទស្សន៌​ ធ្វេីសន្និសីទសារព័ត៌មានជាប់ជាប្រចាំ​ និងតាមបណ្តាញផ្សព្វផ្សាយសង្គមនានា​។

៤.​ ការសាមគ្គីភាពគ្នា​ និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាសកល​ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាន់យក​ ជាពិសេស​ គឺការសម្រេចចិត្តឲ្យនាវា ​MS Westerdam​ ចូលចតដោយបានអនុវត្តយ៉ាងល្អប្រសេីរនូវគោលការណ៌​ "បេះដូងមនុស្សធ៌ម​ សង្គ្រោះអាយុជីវិតមនុស្ស"​ កិច្ចសហការបច្ចេកទេសដោយតម្លាភាព​ ជាមួយអង្គការសុខភាពពិភពលោក​ មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺឆ្លងសហរដ្ឋអាមេរិក​ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ និងអង្គការដៃគូផ្សេងៗទៀត​ បានអនុញ្ញាតឲ្យចូលរួមក្នុងការតាមដាន​ រុករក​ និងឆ្លេីយតបបន្ទាន់ដែរ។

ជាចុងក្រោយ លោកជំទាវវេជ្ជ បានអរគុណជាទីបំផុតជូនអង្គការសុខភាពិភលោក​ បណ្តាប្រទេសជាមិត្ត អង្គការជាតិ​ និងអន្តរជាតិ​ ដែលបានជួយដល់កិច្ចការទប់ស្កាតជំងឺកូវីដ-១៩​ នៅកម្ពុជា៕