Alynana Media Cambodia
Icon Collap
clinic narit

WHO អនុម័តឲ្យប្រើវ៉ាក់សាំងរបស់កក្រុមហ៊ុន Moderna ក្រោយពិនិត្យឃើញប្រសិទ្ធភាព «៩៤.១%»

Admin Alynana | May 01, 2021
WHO អនុម័តឲ្យប្រើវ៉ាក់សាំងរបស់កក្រុមហ៊ុន Moderna ក្រោយពិនិត្យឃើញប្រសិទ្ធភាព «៩៤.១%»
Clinic narith

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅទីក្រុងហ្សឺណែវ) ថា ខ្លួនបានអនុម័តប្រើប្រាស់ហើយ នូវវ៉ាក់សាំងប្រឆាំង COVID-19 របស់ក្រុមហ៊ុន Moderna នៅក្នុងករណីបន្ទាន់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែឧសភា ឆ្នាំ២០២១។

ការចុះបញ្ជីវ៉ាក់សាំង ដែលត្រូវបានទទួលស្គាល់ដោយ WHO ខាងលើនេះ នឹងជួយឲ្យប្រទេសនានាកាន់តែងាយស្រួល នៅក្នុងការជ្រើសរើសវ៉ាក់សាំង ប្រកបដោយប្រសិទ្ធភាពសម្រាប់ពួកគេ ហើយក៏នឹងអនុញ្ញាតឲ្យកម្មវិធី COVAX របស់អន្តរជាតិធ្វើការចែកចាយវ៉ាក់សាំង ទៅកាន់ប្រទេសក្រីក្រ បានកាន់តែច្រើនបន្ថែមទៀតផងដែរ។

គួរបញ្ជាក់ថា ការអនុម័តឲ្យប្រើវ៉ាក់សាំង Moderna នៅក្នុងករណីបន្ទាន់ខាងលើនេះ គឺត្រូវបានធ្វើឡើងក្រោយពីក្រុមជំនាញ ផ្តល់ប្រឹក្សាយុទ្ធសាស្ត្រទៅលើប្រព័ន្ធភាពសុំា (SAGE) របស់ WHO បានពិនិត្យឃើញថា វ៉ាក់សាំងអាមេរិកមួយនេះមានប្រសិទ្ធភាព អាចទប់ទល់ការឆ្លងជំងឺ COVID-19 រហូតដល់ទៅ ៩៤.១% ឯណោះ។

គិតត្រឹមពេលនេះ WHO បានអនុម័តឲ្យប្រើវ៉ាក់សាំងបង្ការ COVID-19 ចំនួន ០៥ រួចទៅហើយនោះគឺ Pfizer-BioNTEch (អាមេរិក-អាល្លឺម៉ង់), AstraZeneca (អង់គ្លេស), វ៉ាក់សាំងរបស់វិទ្យាស្ថាន Serum នៅឥណ្ឌា, និងវ៉ាក់សាំង Janssen របស់ក្រុមហ៊ុនអាមេរិក Johnson & Johnson។ សម្រាប់ក្រុមហ៊ុន Moderna វិញធ្លាប់បានអះអាងថា ខ្លួនអាចនឹងផលិតបានវ៉ាក់សាំងរហូតដល់ ៣ពាន់លានដូសនៅក្នុងឆ្នាំ២០២២៕