Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋសម្រេចដាក់ Wifi ដោយឥតគិតថ្លៃ តាមទីសាធារណៈសំខាន់ៗក្នុងខេត្តព្រះសីហនុ

Media LNN | Jan 09, 2024
រដ្ឋសម្រេចដាក់ Wifi ដោយឥតគិតថ្លៃ តាមទីសាធារណៈសំខាន់ៗក្នុងខេត្តព្រះសីហនុ

(ខេត្តព្រះសីហនុ)៖ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តព្រះសីហនុ បានរៀបចំបំពាក់សេវាវ៉ាយហ្វាយសាធារណៈ (Public Wifi) បន្ថែមទៀតនៅតាមទីតាំងសាធារណៈ និងកន្លែងកំសាន្តសំខាន់ៗក្នុងខេត្តព្រះសីហនុ។

នេះបើតាមកិច្ចប្រជុំដឹកនាំដោយលោក យស់ សុធា ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមប៍ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។

Clinic narith

គម្រោងវ៉ាយហ្វាយសាធារណៈនេះ  នឹងដាក់នៅបរិវេណទីលានតេជោ តាមបណ្តោយឆ្នេរអូរឈើទាល បណ្តោយឆ្នេរអូរត្រេះ កំពង់ផែទេសចរ (ក្នុងបរិវេណកំពង់ផែ) និងមុខសួនច្បារវេទិកា៧មករា សម្រាប់ផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃ ដែលរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះនៅឆ្នេរធំៗចំនួន ២ គឺឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ ក្នុងខេត្តព្រះសីហនុ មាន​ Wi-Fi សាធារណ:​ ដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃ។ នៅតាមឆ្នេរទាំង ២នេះ យើងអាចភ្ជាប់Wi-Fi ដោយស្គេន​ QR Code ដូចដែលរូបភាព ឬផ្ទាំង ដែលបានដាក់បង្ហាញនៅតាមទីតាំងជាក់ស្តែង៕