Alynana Media Cambodia
Icon Collap
clinic narit

គេហទំព័រ Khmer Car Deal បើកសម្ពោធ​សាកល្បង​​ ទិញ-លក់​រថយន្ដ​ប្រកប​ដោយ​ទំនុក​ចិត្ដ​ដំបូង​បង្អស់​​

Admin Alynana | Feb 23, 2022
គេហទំព័រ Khmer Car Deal បើកសម្ពោធ​សាកល្បង​​ ទិញ-លក់​រថយន្ដ​ប្រកប​ដោយ​ទំនុក​ចិត្ដ​ដំបូង​បង្អស់​​
Clinic narith

​ ​រាជធានីភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ​២០២២ – គេហទំព័រ www.KhmerCarDeal.com ​​ត្រូវ​បាន​បើក សម្ពោធ​ដំណើរ​ការនាពេល​​នេះ ពីសំណាក់​​អ្នកជំនាញ​ក្នុង​វិស័យ​យានយន្ដ ​ដែល​មាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ហើយ​វេបសាយ​នេះ​មាន​បំណង ចង់​ផ្តល់​ជា​ប្រភព​ព័ត៌មាន​អំពី​យានយន្ដគ្រ​ប់​ប្រភេទ​ប្រកប​ដោយ​ស្ដង់ដា និង​ទំនុកចិត្ដ​ដំបូង​បង្អស់​ក្នុង​ព្រះរាជាណចក្រ​កម្ពុជា។

នៅលើ​គេហទំព័រ Khmer Car Deal ដែល​​​បើក​សម្ពោធ​សាកល្បង​នេះ លោក​អ្នក​អាច​ចូល​ទៅ​ទស្សនា​អំពី​មុខងារ​ជាច្រើន ចាប់​ពី​ការ​ទិញ លក់ ការពិព័រណ៍នា​លម្អិត​អំពី​យានយន្ដ​ រហូត​ដល់​ការ​ជួល​សេវាកម្ម ជួសជុល​នៅ​ទូទាំង​ប្រទេស ជាមួយ​តម្លៃ​ស្ដង់ដា និង​បទវិភាគ​ទីផ្សារ​រថយន្ដ​ ពី​អ្នកជំនាញ​ពិត​ប្រាកដ​។

លោក ប៊ុន យី ស្ថាបនិក គេហទំព័រ Khmer Car Deal បាន​មាន​ប្រសាសន៍​ថា៖ «ចំពោះ​ការ​ដំណើរការ​វេបសាយ​រថយន្ដ​នេះ គឺ​​ខ្ញុំ​ចង់​បង្កើត​ឱ្យ​មាន​ជា​ស្ថានប័ន​ដំបូងបំផុត​ ដែល​ផ្ដល់​ការ​ជឿជាក់​ប្រកបដោយ​ភាព​កក់ក្ដៅ​ដល់​អតិថិជន​ទាំងអស់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ចំពោះ​ជម្រើស​រថយន្ដ ជាពិសេស​រថយន្ដ​មួយទឹក​»។

លោក ប៊ុន យី ដែល​មានបទពិសោធ​ជាមួយ​រថយន្ដ ជិតពីរទសវត្សរ៍ រូបនេះ បាន​ថ្លែង​​ថា ៖ «ដោយសារ ទីផ្សារ​សព្វ​ថ្ងៃ​នេះ តម្លៃ​រថយន្ដមួយទឹក​​គឺ​ស្ថិត​នៅ​លើ​មាត់​របស់​អាជីវករ ដែល​បញ្ហា​នេះ​គឺ​ពុំ​មាន​លក្ខណៈ​ត្រឹម​ត្រូវ​នោះ​ទេ។ ដូចនេះ​ដើម្បី​ឱ្យ​មាន​ភាព​ជឿជាក់ យើង​​ត្រូវ​ផ្ដោត​លើ​បច្ចេកទេស  (technical) ថា តើ​មូលហេតុ​អ្វី​ដែល​រថយន្ត​មួយ​គ្រឿង​នេះ​មាន​តម្លៃ​ដល់​ប៉ុណ្ណឹង? ជាមួយ​គ្នា​នេះ​ដែរ ចំពោះ​តម្លៃ​ជួសជុល​រថយន្ដ​ថា​តើ​គួរតែ​មាន​តម្លៃ​ស្ដង់ដា​ប៉ុន្មាន? មិនមែន​មាន​ន័យ​ថា ពី​ជាង​មួយ​ទៅ​ជាង​មួយ​យក​តម្លៃ​ខុស​គ្នា​នោះ​ឡើយ ជាក់ស្តែង​ការងារ​ដូច​គ្នា គឺ មិន​អាច​មាន​តម្លៃ​ខុស​គ្នា​ច្រើន​នោះទេ»​។

បុរស​ស្រឡាញ់​គ្រឿង​ម៉ាស៊ីន លោក ប៊ុន យី បាន​បន្ត​ទៀត​ថា Khmer Car Deal នឹង​ប្រើប្រាស់​បច្ចេកវិទ្យា ​វៃឆ្លាត (AI) ដើម្បី​បង្កើន​ទំនាក់ទំនង និង​ដោះដូរ​រថយន្ដ​តាម​ប្រព័ន្ធ​ឌីជីថល​ឱ្យ​មាន​ភាព​ជឿជាក់ និង​រហ័ស​សម្រាប់​នា​ពេល​អនាគត​។

លក្ខណៈពិសេស​មួយ​ចំនួន​របស់​​​គេហទំព័រ Khmer Car Deal ដែល​ជា​ប្រភព​ព័ត៌មាន​ដ៏​មាន​សារៈប្រយោជន៍​ជាច្រើន​ដូច​ខាង​ក្រោម​៖

- ស្វែងរករថយន្ដថ្មី និង​រថយន្ដ​មួយទឹក៖​ ចំពោះ​លោកអ្នក​ដែល​មាន​បំណង​ចង់​​ទិញ​រថយន្ដ​ទាំង​ថ្មី និង​រថយន្ដ​មួយ​ទឹក លោកអ្នក​អាច​ជ្រើសរើស​នៅ​លើ Khmer Car Deal ដោយ​មិន​ចាំបាច់​បារម្ភ​ពី​តម្លៃ​ខ្ពស់​លើស​ទីផ្សារ​ឡើយ​។ ដើម្បី​បញ្ជៀស​ការ​កំណត់​តម្លៃ​នៅ​លើ​មាត់​អ្នក​លក់ លោកអ្នក​គ្រាន់តែ​ស្វែងរក​រថយន្ដ​ដែល​ខ្លួន​ចូលចិត្ដ ព្រមទាំង​តម្លៃ​ដែល​បាន​កំណត់​រួច​នៅ​លើ គេហទំព័រ Khmer Car Deal នោះ​លោកអ្នក​នឹង​ទទួលបាន​ក្នុង​កម្រិត​ស្ដង់ដា​បំផុត។

- ស្វែងរក​រថយន្ដជួល៖ អស់​បារម្ភ​អំពី​ការ​ជិះ​ដើរ​រក​នៅ​លើ​ទីផ្សារ និង​ចំណត​នានា ក៏ដូចជា​ការណែនាំ​តៗគ្នា​មិន​ច្បាស់លាស់ លោកអ្នក អាច​ស្វែងរក​រថយន្ដ​ឈ្នួល នៅ​លើ​វេបសាយ​ជាមួយ​តម្លៃ​សមរម្យ​ដែល​បាន​កំណត់​រួច និង​មាន​ទំនុក​ទុក​ចិត្ដ។

- មគ្គុកទេសក៍​សេវាកម្ម និង​ការ​ស្វែង​រក​ទីតាំង​ជួសជុល​រថយន្ដ៖ប្រសិនបើមាន​​បញ្ហា​រអាក់​រអួល ឬ​ខូច​រថយន្ដ​នៅ​ទីកន្លែង​ណា​មួយ​ឆ្ងាយ​ពី​យានដ្ឋាន​ដែល​លោកអ្នក​ធ្លាប់​ប្រើប្រាស់​សេវា​នោះ Khmer Car Deal នឹង​ណែនាំ​យានដ្ឋាន​ដៃគូ​ដែល​ផ្តល់​ទំនុកចិត្ត​បំផុត​ជូន​លោកអ្នក​នៅ​គ្រប់ ២៥ ខេត្ដ/ក្រុង និងរាជធានី។

- តម្លៃសេវាកម្ម និង​គ្រឿង​បន្លាស់​ដ៏​សមរម្យ៖ អតិថិនជន​ទាំងអស់ និង​មិនមាន​បារម្ភ​អំពី​ការ​សម្រេចចិត្ត ជម្រើស​ទីកន្លែង​ក្នុង​ការ​ទិញ​គ្រឿង​បន្លាស់​ដែល​ជាផលិតផល​មាន​ស្លាកយីហោ​ច្បាស់លាស់ និង​មិនមាន​ស្លាក​យីហោ ក៏ដូចជា​សេវាកម្ម​ដោះដូរ​អតិថិជន​ទៀត​ឡើយ Khmer Car Deal នឹង​ណែនាំ​អំពី ទីកន្លែង និង​តម្លៃ​ដែល​សមរម្យ​បំផុត​សម្រាប់​លោកអ្នក​។

- ការណែនាំ​ពីអ្នកជំនាញ​៖ គឺជា​ការវិភាគ​ទៅ​លើ​ទីផ្សារ​តម្លៃ​រថយន្ដ ដែល​យោង​ទៅ​តាម​អ្នក​មាន​ឯកទេស​ចំពោះ​វិស័យ​យានយន្ដ​។ 

Khmer Car Deal បាន​និង​កំពុង​បន្ដ​ចាប់​ដៃគូ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន រួមមាន​ក្រុមហ៊ុន​រថយន្ដ ម្ចាស់​យានដ្ឋាន​ជួសជុល​រថយន្ដ​ទូទាំង​ប្រទេស ហាង​លក់​គ្រឿង​បន្លាស់ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​មាន បំណង​ចង់​លក់ និង​ទិញ​រថយន្ដ​ផ្ទាល់​ខ្លួន​ច្បាស់លាស់។

ស្ថាបនិក​គេហទំព័រ Khmer Car Deal លោក ប៊ុន យី បាន​លើក​ឡើង​ថា៖ «ចំពោះ​ការ​បង្កើត​វេបសាយ រថយន្ដ​ប្រកប​ដោយ​ស្ដង់ដា​នេះ គឺ​ទាមទារ​ពេលវេលា​យូរ​បន្ដិច ពីព្រោះ​បច្ចុប្បន្ន​នេះ​គឺ​ស្ថិត​ក្នុង​ដំណាក់ Concept Launching ជា​ការ​ចាប់​ផ្ដើម​ដំណើរការ​ដំបូង ដែល​នៅ​មាន​កត្ដា​ជាច្រើន​ត្រូវ​ធ្វើ​មុន​នឹង​បើក សម្ពោធ​ផលិត​ផល​សម្រេច»​។

Khmer Car Deal នឹង​បន្ដ​អភិវឌ្ឍ​ខ្លួន​ជាមួយ​ការ​បង្កើន​ព័ត៌មាន​បច្ចុប្បន្នភាព​អំពី​យានយន្ដ ដែល​ចរាចរណ៍ ​នៅ​ក្នុង​ស្រុក និង​ទូទាំង​ពិភពលោក ជាពិសេស​ គេហទំព័រ​ដែល​ឈាន​មុខ​គេ​នៅ​កម្ពុជា​នេះ នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​វៃឆ្លាត​ដ៏ទាន់​សម័យ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល និង​រហ័ស​ទាន់​ចិត្ដ៕