Alynana Media Cambodia
Icon Collap
clinic narit

ម្ចាស់បុរី KP ម៉ន ដានី ទទួលគោរមងារជា ឧកញ៉ា បន្ទាប់ពីលោកបានបរិច្ចាគថវិកាយ៉ាងច្រើនជួយការងារសង្គម

Sang Kim | Nov 06, 2020
ម្ចាស់បុរី KP ម៉ន ដានី ទទួលគោរមងារជា ឧកញ៉ា បន្ទាប់ពីលោកបានបរិច្ចាគថវិកាយ៉ាងច្រើនជួយការងារសង្គម
Clinic narith

(ភ្នំពេញ)៖ ម្ចាស់បុរី KP ម៉ន ដានី លោក ឃុនថាវង្ស ផងផាន់ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានទទួលគោរមងារជា ឧកញ៉ា បន្ទាប់ពីលោកបានបរិច្ចាគថវិកាយ៉ាងច្រើនជួយការងារសង្គម។

ការទទួលបានគោរមងាររបស់លោកត្រូវបានធ្វើឡើងតាមសំណើររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

លោក ឃុនថាវង្ស ផងផាន់ បានបរិច្ចាគធនធានផ្ទាល់ខ្លួនអស់ថវិការជាង៥៣ម៉ឺនដុល្លាអាមេរិកដើម្បីជួយកសាងផ្លូវបេតុងជាច្រើនខ្សែ និងប្រព័ន្ធលូនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជាមួយនឹងការចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានី ក្រុមហ៊ុន បុរី ម៉ន ដានី ក៏បានឧបត្ថម្ភថវិការយ៉ាងច្រើនទៀតជួយដល់ការការពារនិងទប់ស្កាត់ជំងឺកូវីដ១៩ ក៏ដូចជាការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋជាង ៤.០០០ គ្រួសារដែលជួបគ្រោះជំនន់ទឹកភ្លៀងកន្លងមកនេះ ។ 

បុរី KP ម៉ន ដានី ជាបុរីអភិវឌ្ឍលំនៅដ្ឋានស្អាតឈានមុខគេនៅតំបន់ទំនប់កប់ស្រូវ ជាប្រភេទវីឡាទោលសង់តាមរចនាបថបែបស៊ីវិស័យ មានតម្លៃទាប និងមានទីធ្លាធំទូលាយ ។44D6C276-A8D2-443E-8574-5FFA3B34C8EE3A301033-AEB2-49DD-BFA4-C24ACAA83775photo_2020-11-06_13-14-340838B0B0-6B83-4749-9F92-DE71FA4389DFA05F196D-252C-427C-BB41-9EA8031B69CFF8B094B0-8FA6-4594-950B-0FFFA5A4D1294FB3243C-1284-48D6-8942-916F4F68524F