Alynana Media Cambodia
Icon Collap
clinic narit

គម្រោងលំនៅដ្ឋានប្រណីត KP ម៉ន ដានីថ្មី ទំហំ១២៥ហិចតាជាប់ផ្លូវជាតិលេខ៣ ចាប់ផ្តើមបើកលក់ថ្ងៃនេះហើយ

Admin Alynana | Jan 11, 2021
គម្រោងលំនៅដ្ឋានប្រណីត KP ម៉ន ដានីថ្មី ទំហំ១២៥ហិចតាជាប់ផ្លូវជាតិលេខ៣ ចាប់ផ្តើមបើកលក់ថ្ងៃនេះហើយ
Clinic narith

(ភ្នំពេញ)៖ គម្រោងលំនៅដ្ឋានប្រណីត KP ម៉ន ដានី ដែលមានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ៣១៧គីឡូម៉ែត្រពីចោមចៅ ចាប់ផ្តើមបើកលក់ចាប់ពីថ្ងៃនេះតទៅ។

គម្រោងលំនៅដ្ឋានប្រណីតថ្មីនេះ សាងសង់សរុប ៥.០០០ខ្នងសង់នៅលើផ្ទៃដីសរុប ១២៥ ហិចតា អមដោយដោយរុក្ខជាតិបៃតងស្រងាត់ ហ៊ុមព័ទ្ធដោយបឹង ទីធ្លាហាត់ប្រាណលំហែកាយ ដែលពោរពេញទៅដោយបរិយាកាសធម្មជាតិ។ 09DDB71C-1991-457D-9C50-3BA06DD1C408

ចំណាយត្រឹមតែ ១០.០០០ ដុល្លារ អតិថិជននឹងទទួលបានវីឡាទោលដ៏ស្រស់ស្អាតមួយ ប្រកបដោយភាពច្នៃប្រឌិត សង់លើផ្ទៃដី ៨x២០ម៉ែត្រ ស្មើនឹង ១៦០ម៉ែត្រការ៉េ។ ទំហំផ្ទះ ៦x១៤ម៉ែត្រ សល់មុខ ៥ម៉ែត្រ សល់ក្រោយផ្ទះ ១ម៉ែត្រ សងខាង ១ម៉ែត្រ មានបន្ទប់គេង ២ បន្ទប់ទឹក ១ និង ចំណតរថយន្ត១។ ផ្ទះអាជីវកម្មទីតាំងធម្មតា មានទំហំ១២៤,៨ម៉ែត្រការ៉េ លើទំហំដីសរុប៩៦ម៉ែត្រការ៉េ។ រីឯផ្ទះអាជីវកម្មទីតាំងកែង មានទំហំ១២៤,៨ម៉ែត្រការ៉េ លើទំហំដីសរុប១៦០ម៉ែត្រការ៉េ ។AF6EBDA8-19D2-4728-8AC4-29CC2A4039AF

លោក ឃុនថាវង្ស ផងផាន់ និងលោកស្រី ម៉ន ដានី ម្ចាស់គម្រោងខ្នាតធំលំនៅដ្ឋានវីឡា KP ម៉ន ដានី បានមានប្រសាសន៍ថា ក្រុមហ៊ុនលោកបានចាប់ផ្តើមសាងសង់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ហើយជាថ្ងៃចាប់ផ្តើមប្រកាសលក់តែម្តង។ 

លោកស្រី ម៉ន ដានី បានបញ្ចាក់ថាគម្រោងលំនៅដ្ឋានប្រណីតបើកលក់ថ្ងៃនេះមានទំហំផ្ទះធំ ទំហំដីធំ តម្លៃសមរម្យ ទីតាំងល្អ ហើយសំណង់រឹងមាំ មានន័យថាជាគម្រោងដ៏ល្អ និងឱកាសដ៏កម្រសំរាប់បងប្អូនប្រជាពលរដ្ឋ មន្រ្ដីរាជការ ដែលមានប្រាក់ចំណូលទាប និងប្រាក់ចំណូលមធ្យម ហើយមានបំណងចង់ក្លាយជាម្ចាស់វីឡាទោល បែបស៊ីវីល័យ ថ្លៃថ្នូរនៅជាយក្រុងភ្នំពេញ។B949E714-EE95-471E-B7A9-1D59569DCFC5

សម្រាប់ការទូទាត់ប្រាក់មាន៣លក្ខខណ្ឌ ដោយអតិថិជនអាចបង់ប្រាក់៣០ភាគរយ ៥០ភាគរយ ឬបង់ផ្តាច់១០០ភាគរយតែម្តង។ សម្រាប់ការបង់ប្រាក់៣០ភាគរយ និង៥០ភាគរយ អតិថិជនអាចបង់រំលោះកញ្ចប់សាច់ប្រាក់ដែលសល់ជាមួយក្រុមហ៊ុនដោយគ្មានការប្រាក់រយៈពេល២៤ខែ។86B49D75-B523-4836-82BA-392997587F79

គម្រោងលំនៅដ្ឋានប្រណីត KP ម៉ន ដានី  ថ្មីនេះ ស្ថិតនៅភូមិភានសា ឃុំព្រះនិពា្វន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ សាងសង់នៅជិតរោងចក្រ សាលារៀន មន្ទីរពេទ្យ និងទីប្រជុំជជន ជាពិសេសផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលងាយស្រួលក្នុងការធ្វើដំណើរចូលក្រុងបានឆាប់រហ័ស ។32CCB75D-065F-4C01-8503-A8D4EBBAAFB8

សូមអញ្ជើញមកទស្សនាផ្ទះគំរូពិត និងសាកសួរព័ត៌មានបន្ថែមនៅថ្ងៃនេះ ដែលមានទីតាំងស្ថិតនៅភូមិភានសា ឃុំព្រះនិពា្វន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឬតាមរយៈ https://goo.gl/maps/TFNi41zY3p6C6WaR7

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទ 012 620 022 ឬ 096 51 777 90 ឬ 070 444 173