(ភ្នំពេញ)៖ ក្រុមហ៊ុនបុរី KP ម៉ន ដានី បានសហការជាមួយដៃគូអភិវឌ្ឍនៃប្រទេសថៃ ក្រុមហ៊ុន Siam Living និងក្រុមហ៊ុន SCG នាំចូល និងផ្គត់ផ្គង់សម្ភារបរិក្ខារ និងគ្រឿងសង្ហារឹមលម្អគេហដ្ឋាន បែបទំនើបទាន់សម័យ គុណភាពខ្ពស់ តម្លៃសមរម្យ ជូនដល់អតិថិជន ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា។
ក្រុមហ៊ុនខាងលើនេះ បានប្រារព្ធពិធីចុះអនុស្សរណៈយោគយល់គ្នា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ នៅការិយាល័យលក់ ក្នុងទឹកដី បុរី KP ម៉ន ដានី។
ពិធីនេះមានការអញ្ជើញចូលរួមពី លោក ឃុនថាវង្ស ផងផាន់ និងលោកស្រី ម៉ន ដានី តំណាងក្រុមហ៊ុន KP ឌីវេលឡុបភឺ លេន អេន ហោស៍ និងបុរី KP ម៉ន ដានី និងភាគីដៃគូលក់គ្រឿងសង្ហារឹមនាំចូលពីប្រទេសថៃតំណាងដោយ លោក ណារ៉េត សង្កាវង្ស ប្រធានផ្នែកសេវាកម្ម និងដំណោះស្រាយនៃក្រុមហ៊ុន Siam Living និងលោក រ៉ាចាយុទ្ធ កាស៊ីមឆៃស៊ីរី តំណាងក្រុមហ៊ុន SCG ប្រចាំកម្ពុជា។
តាមការលើកឡើងខាងក្រុមហ៊ុន KP និងដៃគូ បានឱ្យដឹងថា ការនាំចូល និងផ្គត់ផ្គង់គ្រឿងសង្ហារឹមខាងលើនេះ ដោយសង្កេតឃើញថា ប្រជាពលរដ្ឋកម្ពុជា បានចំណាយថវិកាច្រើន ក្នុងការទិញសម្ភារតុបតែងផ្ទះ តែមិនបានស្អាតតាមដែលចិត្ដចង់បាន។
ដូច្នេះហើយ ទើបក្រុមហ៊ុន KP ម៉ន ដានីនិងដៃគូ បានរួមគ្នានាំចូល និងផ្គត់ផ្គង់នូវសម្ភារតុបតែងផ្ទះ និងគ្រឿងសង្ហារឹមដ៏ទំនើបទាន់សម័យ តម្លៃសមរម្យ ជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីផ្ដល់ជាផាសុកភាព និងចំណាយថវិកាតិច។
ប្រធានផ្នែកសេវាកម្ម និងដំណោះស្រាយនៃក្រុមហ៊ុន Siam Living បានលើកឡើងថា ក្រុមហ៊ុនរបស់ខ្លួន ផ្តោតសំខាន់លើការបង្កើតកន្លែងរស់នៅប្រកបដោយផាសុកភាព សម្រាប់ប្រជាជនកម្ពុជា។
លោកបន្ដថា «យើងបានសិក្សារួចហើយ ពីរបៀបរបបរស់នៅរបស់ខ្មែរ មុននឹងយើងចាប់ផ្តើមរចនាម៉ូដ។ យើងចង់ឃើញអតិថិជនរបស់យើង ប្រើប្រាស់គ្រឿងសង្ហារឹមប្រកបដោយគុណភាពខ្ពស់ ដូចនេះយើងមិនត្រឹមតែផ្តោតសំខាន់លើវត្ថុធាតុដើម នៃការផលិតប៉ុណ្ណោះទេ តែថែមទាំងពិចារណាលើបទពិសោធន៍នៃអំឡុងពេលប្រើប្រាស់។ បើមានការមិនពេញចិត្ត យើងនឹងដោះស្រាយជូនប្រកបដោយទំនួលខុសត្រូវខ្ពស់។ គុណតម្លៃរបស់យើង គឺដំណោះស្រាយទាន់ពេលវេលា»។
Siam Living មិនត្រឹមតែផ្តល់ជូនផលិតផលប៉ុណ្ណោះ ប៉ុន្តែថែមទាំងផ្តល់នូវការពិគ្រោះយោបល់ ការរចនា និងកែលម្អផ្នែកម៉ូឌែលតាមតម្រូវការរបស់អតិថិជន។ បន្ទាប់ពីការរចនាប្លង់រួចរាល់ Siam Living នឹងផលិតពីរោងចក្រ រួចដឹកដល់ទីតាំងរបស់លោកអ្នកដោយមិនគិតថ្លៃ។ អត្ថប្រយោជន៍នៃប្រព័ន្ធការងាររបស់ក្រុមហ៊ុនខាងលើនេះ គឺល្បឿននៃដំណើរការតំឡើង ភាពជាក់លាក់នៃស៊ីមេទ្រី និងការរចនាដែលអាចផ្លាស់ប្តូរបានតម្រូវចិត្តទាំងផ្ទៃ ទំហំ និងវត្ថុធាតុដើម។
ប្រសិនបើលោកអ្នក ចង់បានគ្រឿងសង្ហារឹមដ៏ស្រស់ស្អាត គុណភាពខ្ពស់ និងផ្ដល់ភាពប្រណិត ភ្លាមៗ លោកអ្នកអាចទស្សនាបន្ទប់តាំងបង្ហាញផលិតផលពិតៗ ដែលមានទីតាំងស្ថិតនៅដីឡូតិ៍លេខ ១៤១-១៤៩ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ តាមរយៈតំណនេះ goo.gl/maps/UY3La99DQtHRv7au6
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងតាមទូរស័ព្ទ៖ 095 666 208/096 784 7249 ឬ ទស្សនាផេក facebook.com/SiamLivingDesign ដើម្បីទទួលបានព័ត៌មានពីការបញ្ចុះតម្លៃ៕