Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ផលិតកម្ម LD ត្រៀម បន្ត ថតកុន ដែលចាយទុន ជិត ១លានដុល្លារ ក្រោយចប់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ

Admin Alynana | Apr 04, 2022
ផលិតកម្ម LD ត្រៀម បន្ត ថតកុន ដែលចាយទុន ជិត ១លានដុល្លារ ក្រោយចប់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ
Clinic narith

ភ្នំពេញ៖ ក្រោយពី ទទួលបាន ដំណឹង ថា តារា សម្តែង  និង ម៉ូ ដែល ប្រុស ជា ជនជាតិ មី យ៉ាន់ ម៉ា មាន រូប សង្ហា លោក Paing Takhon រួច ផុតពី ការ  ឃុំខ្លួន មក នោះ ផលិតកម្ម LD ក៏មាន ផែនការ ត្រៀម បន្ត ថតកុន ខ្នាត យក្ស រឿង «Red Wall- ជញ្ជាំង ក្រហម » បន្ទាប់ពី បាន ជាប់គាំង មិនទាន់ ថត ចប់ នោះ នៅក្រោយ ថ្ងៃ ចប់ ការ  ប្រារព្ធ ពិធីបុណ្យ ចូលឆ្នាំថ្មី ប្រ ពៃ ណី ខ្មែរ ឆ្នាំ ២០២២ ភ្លាម ផងដែរ ។ នេះ បើ យោងតាម ការ អះ  អាង បញ្ជាក់ ពី លោក លៀក លីដា ដែលជា ចាងហ្វាង និង អ្នកដឹកនាំ កុន របស់ ផលិតកម្ម LD ខណៈ លោក កំពុងតែ មមា  ញឹក ផលិត កុន ខ្នា ធំថ្មី មួយទៀត ដោយ ចំណាយ ទុន ជាង ១០  ម៉ឺន ដុល្លារ មាន សាច់រឿង បែប ភ័យរន្ធត់ វាយតប់ និង កាប់  ចាក់ ដែលមាន ចំណងជើង ថា «១២- ង » នោះ ។ 

     ចាងហ្វាង ផលិតកម្ម LD លោក លៀក លីដា បញ្ជាក់ប្រាប់  ភ្នំពេញ  ប៉ុស្តិ៍ ថា ៖ « សម្រាប់ រឿង «Red Wall- ជញ្ជាំង ក្រហម » នេះ យើង គ្រោង ថត បន្ត ក្រោយពី ចប់ ពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃ  ណី ខ្មែរ ដោយសារ យើង រង់ចាំ  តួ ខាង ប្រុស លោក Paing Takhon។ នាពេល ថ្មីៗ នេះ គាត់ អាចមាន ពេលវេលា សម្រាប់ ថត វិញ ហើយ នោះ ដូច្នេះ យើង បាន ទាក់ទង គាត់ និង សម្រេច ថត ក្រោយ ថ្ងៃ ចូលឆ្នាំ ខ្មែរ » ។ 

    បើតាម ស្តាប់ ការរៀបរាប់  របស់ ចាងហ្វាង ផលិតកម្ម LD រឿង «Red Wall- ជញ្ជាំង ក្រហម » គឺជា ខ្សែភាពយន្ត ដែល ចំណាយ ទុន ច្រើនជាងគេ ដោយ  មានការ សហការគ្នារ វាង ផលិត ២ គឺមាន ផលិតកម្ម LD របស់ ខ្មែរ និង ផលិតកម្ម Real Bros Production របស់ មី យ៉ាន់ ម៉ា ( ភូមា ) ហើយ កាន់តែ ពិសេស  ទៀត នោះ គឺមាន តួឯក ស្រី ខ្មែរ កញ្ញា ប៉ូ គឹម ថេ ង សុធី តា ដែលជា កញ្ញាឯក ដ៏ អស្ចារ្យ នៃ កម្ពុជា ឆ្នាំ  ២០២១ (Miss Grand Cambodia 2021) និង មាន តួឯក ប្រុស ជា ជនជាតិ មី យ៉ាន់  ម៉ា លោក Paing Takhon ។ 

គួរ រំឭក ផងដែរ ថា ផលិតកម្ម LD នាពេល កន្លងមកនេះ បាន ផលិត ភាពយន្ត សម្រាប់ វិស័យ ឧស្សាហកម្ម ភាពយន្ត បាន ជាង ៣០  រឿង ហើយ បើតាម ការសង្កេត នា រយៈពេល ប៉ុន្មាន ឆ្នាំ ចុងក្រោយ នេះ ។

 ផលិតកម្ម LD តែងតែបាន អភិវឌ្ឍ គុណភាព នៃ ការផលិត កុន របស់ខ្លួន មាន កម្រិតស្តង់ដា  អន្តរជាតិ និង មានការ ចំណាយ ទុន ច្រើន ជា បន្តបន្ទាប់ គួរឱ្យ កត់  សម្គាល់ ដូចជា កុន ខ្នាត ធំ រឿង «The Clock- នាឡិកា ដាស់ វិញ្ញាណ » បាន ចាយ ទុន អស់ ជាង ៤០  ម៉ឺន ដុល្លារ ។

 ខណៈ កុន ខ្នាត យក្ស ដែល កំពុងតែ ជាប់គាំង ថត ដោយ  សារ តែ វិបត្តិ កូ វីដ  ១៩ និង អ វត្ត មាន តួឯក ខាង ប្រុស ជា ជន  ជាតិ មី យ៉ាន់ ម៉ា លោក Paing Takhon រឿង «Red Wall- ជញ្ជាំង ក្រហម »  ដែល ត្រូវ ចាយ ទុន ជិត ១  លានដុល្លារ ហើយ គ្រោង នឹង ថត បន្តទៀត នៅក្រោយ ថ្ងៃ ចូលឆ្នាំថ្មី ប្រពៃណី  ខែ្មរ ឆ្នាំ  ២០២២  នេះ ។ 

 សម្រាប់ កុន ចុងក្រោយ ទាំង  អស់នេះ គឺ សុទ្ធតែ មានគុណ  ភាព ខ្ពស់ មាន កម្រិតស្តង់ដា ដើម្បី ធ្វើការ ប្រកួតប្រជែង នៅលើ ទីផ្សារ កុន អន្តរជាតិ ។ 

 ជាក់ស្តែង ទោះបីជា ស្ថិត  ក្នុងស្ថានភាព នៃ វិបត្តិ កូ វីដ  ១៩ និង គម្រោង ថតកុន ខ្នាត យក្ស រឿង «Red Wall- ជញ្ជាំង  ក្រហម » ត្រូវបាន ជាប់គាំង មិនទាន់បាន ថត ចប់ យ៉ាងណាក្តី ក៏ ផលិតកម្ម LD បាន ចំណាយ ទុន ជាង ១០  ម៉ឺន ដុល្លារ អា មេ  រិ ក មក ថតកុន ខ្នាត ធំ លំដាប់ មធ្យម ថ្មី មួយទៀត ដែល បាន ថត ចប់សព្វគ្រប់ និង ត្រៀម ចាក់ បញ្ចាំង នៅ ចុងឆ្នាំ  ២០២២ នេះហើយ ៕