យោងតាមសេចក្តីជូនដំណឹងរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឱ្យដឹងថា ថ្មីៗនេះមាន Scam Alert ថ្មីមួយបានផ្ញើរតំណភ្ជាប់ក្លែងក្លាយ(Phishing Link) ជាទម្រង់បោកប្រាស់ ដែលបន្លំខ្លួនជាក្រុមហ៊ុនMeta (Facebook )ដើម្បីឱ្យយើងចុចតំណភ្ជាប់ណាមួយហើយលួចយកនូវព័ត៌មានរបស់យើង និងឈានទៅដល់ការគ្រប់គ្រងទំព័រហ្វេសបុករបស់យើងបាន។
គួរបញ្ជាក់ផងដែរថា កន្លងមកក៏មាន Scam Alert ជាច្រើនផ្សេងៗគ្នា ដែលបានបន្លំឱ្យអ្នកប្រើប្រាស់ចុចចូលហើយបំពេញព័ត៌មានផ្ទាល់ខ្លួន ហេតុនេះមុននឹងបងប្អូនបំពេញព័ត៌មានផ្ទាល់ខ្លួនណាមួយសូមពិនិត្យមើលឱ្យបានត្រឹមត្រូវនឹងចៀសវាងដាច់ខាតការចុចចូលបំពេញព័ត៌មានរបស់ខ្លួនទៅតាមតំណលីងដែលមិនមានប្រភពច្បាស់លាស់ដែលនាំឱ្យជនអនាមិកចូលគ្រប់គ្រងគណនីផ្ទាល់ខ្លួនរបស់យើងបាន៕