Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីប្រណីតរបស់អាមេរិក Lucid នឹងចូលទីផ្សារប្រទេសចិន

Media LNN | Jun 09, 2023
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីប្រណីតរបស់អាមេរិក Lucid នឹងចូលទីផ្សារប្រទេសចិន
Clinic narith

 

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីប្រណិត (EV) របស់សហរដ្ឋអាមេរិក Lucid Group (LCID.O) កំពុងរៀបចំខ្លួនចូលក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក គឺប្រទេសចិន។ នេះបើតាមការបញ្ជាក់របស់លោក Zhu Jiang ប្រធានប្រតិបត្តិការរបស់ប្រទេសចិន។

តាមការចុះផ្សាយដោយរ៉យទ័រ ក្រុមហ៊ុនរថយន្ត Lucid នឹងលក់រថយន្តដែលនាំទៅក្នុងប្រទេសចិន ហើយថែមទាំងកំពុងពិចារណាលើការផលិតក្នុងស្រុកក្នុងប្រទេសនេះផងដែរ។ លោក Zhu បានបញ្ជាក់ប្រាប់ថា ក្រុមហ៊ុនកំពុងរៀបចំខ្លួនចូលទៅក្នុងទីផ្សារប្រទេសចិនពិតមែន តែមិនទាន់ដឹងពីទំហំនៃផលិតកម្មនោះទេ។ លោកថា “ការផ្តល់មូលនិធិនឹងជួយ Lucid នាំយកបច្ចេកវិទ្យា EV កម្រិតខ្ពស់ និងបទពិសោធន៍ផលិតផលទៅកាន់ឧស្សាហកម្ម និងអ្នកប្រើប្រាស់ទូទាំងពិភពលោកក្នុងល្បឿនលឿនជាងមុន”។ លោក​បាន​បន្ត​ថា​៖ “ប្រទេស​ចិន​ក៏​កំពុង​ទន្ទឹង​រង់ចាំ​វា​ដែរ”។

Lucid កាលពីសប្តាហ៍មុនបាននិយាយថាខ្លួនគ្រោងនឹងរៃអង្គាសប្រាក់បានប្រហែល ៣ ពាន់លានដុល្លារតាមរយៈការផ្តល់ជូនភាគហ៊ុន ដែលស្មើជិតពីរភាគបីនឹងមកពីមូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអូឌីត (PIF)