(កាលីហ្វ័រញ៉ា)៖ អភិបាលរដ្ឋកាលីហ្វ័រញ៉ារបស់សហរដ្ឋអាមេរិក លោក Gavin Newsom បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ននៅតំបន់ Mariposa ចំពេលមានការរីករាលដាលនៃភ្លើងឆេះព្រៃដ៏ធំមួយ ដែលបានបង្ខំមនុស្សរាប់ពាន់នាក់ឱ្យជម្លៀសខ្លួនចេញ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២។
អភិបាលខេត្ត Gavin Newsom បានធ្វើការប្រកាសនេះ ខណៈដែលភ្លើងកំពុងឆាបឆេះចាប់តាំងពីថ្ងៃសុក្ររហូតមកទល់ពេលនេះ នៅតែមិនរលត់ទៀតនៅភាគខាងកើតរបស់រដ្ឋ។
ផ្ទៃដីជាង១៥,០០០ហិចតាត្រូវបានបំផ្លាញ ហើយមនុស្សជាង ៣,០០០នាក់នៅក្នុងរដ្ឋ ត្រូវបានបញ្ជាឱ្យជម្លៀសដោយបង្ខំ៕