សង្គ្រាមនៅអ៊ុយក្រែន៖ McDonald's បាននិយាយថា ខ្លួនកំពុងបិទភោជនីយដ្ឋានប្រហែល 850កន្លែង របស់ខ្លួនជាបណ្តោះអាសន្ននៅក្នុងប្រទេសរុស្ស៊ី ខណៈដែល Starbucks ក៏បាននិយាយថាហាងកាហ្វេចំនួន 100 របស់ខ្លួននឹងបិទផងដែរ។ក្រុមហ៊ុន Coca-Cola បាននិយាយថា ខ្លួនកំពុងផ្អាកប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី ដែលមានចំនួនប្រហែល 2% នៃប្រាក់ចំណូលប្រតិបត្តិការ និងប្រាក់ចំណូលរបស់ក្រុមហ៊ុនវាក៏មានភាគហ៊ុនកម្មសិទ្ធិប្រហែល 20% នៅក្នុងអាជីវកម្មដប និងចែកចាយនៅក្នុងប្រទេសរុស្ស៊ីផងដែរ។
នាយកប្រតិបត្តិក្រុមហ៊ុន McDonald's លោក Chris Kempczinski បាននិយាយនៅក្នុងលិខិតមួយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុននឹងបន្តបង់ប្រាក់ឱ្យបុគ្គលិករបស់ខ្លួនចំនួន ៦២,០០០នាក់នៅក្នុងប្រទេសរុស្ស៊ី បើទោះបីជាការហាងទាំងអស់ត្រូវបានបិទជាបណ្ដោះអាសន្នក៏ដោយ។ McDonald's ក៏បានបិទទីតាំងចំនួន ១០០ របស់ខ្លួនជាបណ្តោះអាសន្នក្នុងប្រទេសអ៊ុយក្រែន ហើយបន្តបើកប្រាក់ឈ្នួលដល់បុគ្គលិករបស់ខ្លួននៅទីនោះដូចគ្នាផងដែរ។
នាយកប្រតិបត្តិរូបនេះបានបន្តទៀតថា ចំពោះការបើកដំណើរការវិញនេះ គឺត្រូវរង់ចាំមើលស្ថានភាពសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយនៅដំណាក់កាលនេះគឺមិនអាចទស្សន៍ទាយដឹងមុនពីស្ថានការណ៍ឡើយ៕