Alynana Media Cambodia
Icon Collap
clinic narit

Meta ប្រកាសបិទមាតិកាព័ត៌មានក្នុងប្រទេសកាណាដា

Media LNN | Aug 02, 2023
Meta ប្រកាសបិទមាតិកាព័ត៌មានក្នុងប្រទេសកាណាដា
Clinic narith

(បរទេស)៖ Meta Platforms ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram បានចាប់ផ្តើមបិទមាតិកាព័ត៌មានពីភ្លេតហ្វមរបស់ខ្លួននៅក្នុងប្រទេសកាណាដា ដើម្បីឆ្លើយតបទៅនឹងច្បាប់ថ្មីដែលនឹងតម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាបង់ប្រាក់ឱ្យអ្នកផ្សាយព័ត៌មានសម្រាប់មាតិការបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។71e40801946a758b5ec25903276459a3-107ច្បាប់នេះត្រូវបានគេស្គាល់ថាជាច្បាប់ព័ត៌មានអនឡាញ (Online News Act) ឬ House Of Commons C-18 ត្រូវបានអនុម័តដោយសភាកាណាដាក្នុងខែមិថុនា ឆ្នាំ២០២២ នឹងបង្ខំឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សនានាដូចជា Meta និង Alphabet ដែលជាមេធំរបស់ Google ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលតម្រូវឱ្យបង់ប្រាក់ដល់បណ្តាញផ្សព្វផ្សាញព័ត៌មានក្នុងស្រុកសម្រាប់មាតិការបស់ពួកគេ។

យ៉ាងណាជុំវិញការអនុម័តច្បាប់នេះកន្លងមក Meta ធ្លាប់បានព្រមានរួចទៅហើយថាខ្លួន នឹងបិទមាតិកាព័ត៌មានក្នុងប្រទេសកាណាដា រួមទាំងលុបចោលរាល់តំណភ្ជាប់ (link) ព័ត៌មានកាណាដាចេញពីកន្លែង Search និងកម្មវិធីមួយចំនួនផ្សេងទៀតទាំងអស់ នៅពេលដែលច្បាប់ចូលជាធរមាន។ Meta ជឿថាច្បាប់នេះអយុត្តិធម៌ ហើយវានឹងប៉ះពាល់ដល់លំហូរព័ត៌មានដោយសេរី ក្នុងនោះ Meta បានគូសបញ្ជាក់ថា ខ្លួនមានឆន្ទៈក្នុងការចំណាយសម្រាប់មាតិកាព័ត៌មាន ប៉ុន្តែបានលុះត្រាតែធ្វើឡើងដោយស្ម័គ្រចិត្តប៉ុណ្ណោះ។11-4.2e16d0ba.fill-960x540-48

គួរជម្រាបដែរថា Meta គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សដំបូងគេដែលធ្វើការទប់ស្កាត់ខ្លឹមសារព័ត៌មាននៅក្នុងប្រទេសកាណាដា ហើយក៏ជាព្រមានដល់បណ្តាប្រទេសផ្សេងទៀតផងដែរ ជុំវិញបញ្ហានៃការបង់ប្រាក់សម្រាប់មាតិកាព័ត៌មាន៕