ភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft Corp (MSFT.O) បានកើនឡើងដល់កម្រិតខ្ពស់បំផុតកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលទីផ្សាបញ្ញាសិប្បនិមិត្ត (AI)ពេញនិយមខ្លាំង បានជួយជំរុញក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ ទទួលបានមូលធនប័ត្រទីផ្សារកំណត់ត្រាតម្លៃ ២.៥៩ ពាន់ពាន់លាន។
ក្រុមហ៊ុន Microsoft ត្រូវបានគេមើលឃើញថាជាអ្នកនាំមុខគេក្នុងការទទួលយកបច្ចេកវិទ្យា AI នៅក្នុងឧស្សាហកម្មសូហ្វវែរ ដោយសារការវិនិយោគដ៏ធំរបស់ខ្លួនដោយ OpenAI ដែលជាក្រុមហ៊ុនចាប់ផ្តើមនៅសាន់ហ្វ្រាន់ស៊ីស្កូ ជាម្ចាស់ Chatbot ChatGPT ដ៏ពេញនិយម។ ភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft បានបិទបញ្ចប់កើនឡើង ៣.២% នៅតម្លៃ $៣៤៨.១០ ក្នុងមួយហ៊ុនកាលពីថ្ងៃព្រហស្បតិ៍ ដែលធ្វើឲ្យហ៊ុនសរុបមានតម្លៃខ្ពស់ខ្លាំងដល់ទៅ២.៥៩ ពាន់ពាន់លានដុល្លារអាមេរិក។ ភាគហ៊ុនរបស់ Microsoft Corp បានកើនឡើងច្រើនជាង ៤៥% ក្នុងឆ្នាំកន្លងមករហូតដល់បច្ចុប្បន្ន ខណៈបានឈានដល់ការបិទកំណត់ត្រាមុនរបស់ខ្លួនចំនួន ៣៤៣.១១ កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២១។
ក្រៅពី Microsoft ភាគហ៊ុនរបស់ក្រុមហ៊ុន Apple Inc (AAPL.O) ក៏សម្រេចបាននូវកំណត់ត្រាខ្ពស់ផងដែរគឺ ១៨៦.០១កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបក្រាហ្វិក Nvidia (NVDA.O) ក៏បានបង្កើតកំណត់ត្រាថ្មីមិនសូវខុសគ្នាចំនួន ៤៣២.៨៩ ដុល្លារអាមេរិក៕