Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុមហ៊ុនជប៉ុនMitsubish រៃអង្គាសប្រាក់ជិត៧០០លានដុល្លារសម្រាប់គម្រោងថាមពលដើរដោយខ្យលនៅឡាវ

Media LNN | Apr 11, 2023
ក្រុមហ៊ុនជប៉ុនMitsubish រៃអង្គាសប្រាក់ជិត៧០០លានដុល្លារសម្រាប់គម្រោងថាមពលដើរដោយខ្យលនៅឡាវ
Clinic narith

ក្រុមហ៊ុន Mitsubishi របស់ជប៉ុន និងក្រុមហ៊ុនផ្សេងទៀត រៃអង្គាសប្រាក់បាន ៦៩២ លានដុល្លារសម្រាប់គម្រោងទាញយកថាមពលតាមរយៈខ្យល់មូសុងនៅប្រទេសឡាវ។

ក្រុមហ៊ុន Mitsubishi Corp (8058.T) របស់ប្រទេសជប៉ុនកាលពីថ្ងៃចន្ទទី ១០ ខែមេសា ឆ្នាំ២០២៣ បាននិយាយថា ខ្លួន និងម្ចាស់ភាគហ៊ុនផ្សេងទៀតនៃគម្រោងថាមពលខ្យល់មូសុង នៅក្នុងប្រទេសឡាវ បានរៃអង្គាសប្រាក់បានចំនួន ៦៩២ លានដុល្លារជាហិរញ្ញប្បទានសម្រាប់វាលបង្គោលកង្ហារខ្យល់។ ក្រុមហ៊ុនជប៉ុននេះបាននិយាយទៀតថា ក្រុមហ៊ុន Mitsubishi ក្រុមហ៊ុនថាមពលកកើតឡើងវិញរបស់ថៃ BCPG Pcl ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន Sumitomo Mitsui Banking Corporation អ្នកផ្តល់ប្រាក់កម្ចី និងអ្នកពាក់ព័ន្ធផ្សេងទៀតបានធានាកញ្ចប់ហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ។

គម្រោងនៅប្រទេសឡាវនេះ គ្រោងនឹងលក់ថាមពលដែលផលតិបានទៅឱ្យប្រទេសវៀតណាមក្រោមកិច្ចព្រមព្រៀងរយៈពេល ២៥ ឆ្នាំនឹងមានសមត្ថភាពដំឡើង ៦០០ មេហ្គាវ៉ាត់ ហើយគួរតែចាប់ផ្តើមនៅឆ្នាំ ២០២៥ ។ ការចំណាយសរុបរបស់វាមានចំនួន ៩៥០លានដុល្លារ នេះបើយោងតាមគេហទំព័ររបស់ Monsoon