Alynana Media Cambodia
Icon Collap
clinic narit

ផលិតផលនិងសេវា Mora ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការហើយ

Media LNN | Jun 28, 2023
ផលិតផលនិងសេវា Mora ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការហើយ
Clinic narith

 

ភ្នំពេញ ថ្ងៃទី២៦​ ខែមិថុនា ឆ្នាំ២០២៣–ក្រុមហ៊ុន Mora BNPL បានរៀបចំកម្មវិធីសម្ពោធដាក់អោយប្រើប្រាស់ថ្នាលឌីជីថល Mora ទិញឥលូវ បង់លុយតាមក្រោយ​ នៅសណ្ឋាគារ សាន់ អែន មូន រីវើសាយហូតែល ដោយមានការចូលរួមពីដៃគូ​ធនាគារ ហ្វីលីព និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ    ក្រុមហ៊ុនដៃគូរពាណិជ្ជកម្ម និងក្រុមហ៊ុនអតិថិជនដៃគូ​ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប បានចូលរួមអបអរសាទរនូវសមិទ្ធិផល ​ដែលក្រុមហ៊ុន Mora​ BNPL ធ្វើការដាក់អោយប្រើប្រាស់លើអែប Mora ជាផ្លូវការ។​

 Mora គឺជាថ្នាលអាជីវកម្មថ្មីដែលឆ្លើយតបនឹងស្ថានភាពជាក់ស្តែង នៃសេដកិច្ចរបស់ប្រទេសកម្ពុជាបច្ចុប្បន្នអតិថិជននឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីថ្នាលអាជីវកម្ម១នេះ ព្រោះថា​អតិថិជនមិនត្រូវបង់បន្ថែមនូវការប្រាក់ ឬកំរៃផ្សេងៗឡើយ ដោយឡែកសម្រាប់ក្រុមហ៊ុនពាណិជ្ជកម្ម ឬហាងដៃគូ ​ក៍​ទទួលបាននូវកំណើនការលក់តាមរយះ​ជម្រើសបង់ជាតំណាក់កាលរបស់អតិជន​ ខណះពេលដែលអតិជនជំពាក់ Mora តែហាងទទួលបានការទូទាត់នូវទឹកប្រាក់ដុំពី Mora។​  បន្ថែមពីនេះ Mora ជាថ្នាលឌីជីថលសេវាហិរញ្ញវត្ថុដែលមានលក្ខណៈទំនើបកម្ម និងមានលក្ខណៈខុសពី សេវាហិរញ្ហវត្តុប្រពៃណី Mora បានផ្ដល់ជូននូវលក្ខខណ្ឌទូទាត់សងមួយដែលអាចអោយអតិថិជនទូទាត់សង ជា៤ដំណាក់កាលរៀងរាល់ពេលដែលអតិថិជនធ្វើការទិញអីវ៉ាន់ នេះមានន័យថាអតិថិជនថាអាចទិញអីវ៉ាន់បានភ្លាមៗដោយមិនចំាបាច់ភ័យព្រួយ អំពីថ្លៃសេវា និងការប្រាក់ខ្ពស់។  រីឯការចុះឈ្មោះប្រើប្រាស់វិញ កាន់តែងាយស្រួល គឺអតិថិជនអាចធ្វើឡើងតាម Mora ហើយព័ត៌មានអតិថិជននឹងត្រូវបញ្ជូនទៅកាន់ធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុដៃគូដើម្បីធ្វើការពិនិត្យ និងអនុម័ត ដែលដំណើរការទាំងអស់នេះធ្វើឡើងតាមរយៈប្រពន្ធ័អេឡិចត្រូនិកទាំងអស់ ។

ចំពោះដៃគូពាណិជ្ជកម្ម របស់ Mora  នឹងទទួលបានប្រព័ន្ធគ្រប់គ្រងមួយ ជួយអោយអាជីកម្មលោកអ្នករីកចំរើន។ មុខងារទាំងអស់នោះមានដូចជា ការគ្រប់គ្រងការលក់ ផលបត្រ័ឥណទាន ការប្រមូលប្រាក់សំណង ការទូទាត់          វិក័យបត្រ ការកាត់បន្ថយហានិភ័យ និងបង្កើនផលអាជីវកម្ម។  ក្នុងនោះយើងក៍មានដូចជា Web Portal សំរាប់ធានាគារ គ្រឹះស្ថានហិរញ្ហវត្តុ និងហាងពាណិជ្ជកម្មដៃគូ ហើយសំរាប់អ្នកប្រើប្រាស់វិញយើងក៏មានជា Mobile App ដែលអាចអោយពួកគាត់ប្រើប្រាស់ជាប្រចាំ ប្រព័ន្ធ Portal ទាំងអស់នេះបានតភ្ជាប់គ្នា ហើយធ្វើការជាមួយគ្នាបានយ៉ាងរលូន។​

បច្ចុប្បន្ន Mora បានភ្ជាប់ជាមួយក្រុមហ៊ុនពាណិជ្ជកម្មដៃគូចំនួន​​ ២៣​  ធនាគារយុទ្ធសាស្រ្តដៃគូចំនួន​២      ធនាគារផ្តល់សេវាមធ្យោបាយទូទាត់ចំនួន៦ និងចំនួនអតិថិជនដែលនឹងត្រូវប្រើប្រាស់កម្មវិធីវិធី​ Mora ចំនួន​ ៥០០០នាក់​  ហើយអនាគតយើងមានគម្រោងនឹងពង្រីងហាងដៃគូពាណិជ្ជកម្មបន្ថែមទៀត ដើម្បីបង្កើននូវជម្រើសបន្ថែមថ្មីៗទៀតដល់អតិថិជនរបស់ Mora។​