Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជាចុះ MOU លើគម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ ​សម្រាប់​ឆ្នាំ​២​០​២​៣​-​២​០​២​៧​

Admin Alynana | Oct 11, 2022
កម្ពុជាចុះ MOU លើគម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ ​សម្រាប់​ឆ្នាំ​២​០​២​៣​-​២​០​២​៧​
Clinic narith
​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​និង​រដ្ឋមន្ត្រី​ក្រសួងការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​តំណាង​ភាគី​រាជរដ្ឋាភិបាល​ ​អញ្ជើញ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​ស្តីពី​ ​«​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ ​សម្រាប់​ឆ្នាំ​២​០​២​៣​-​២​០​២​៧​»​ ​ជាមួយ​តំណាង​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ (​G​MA​C) ​និង​តំណាង​អង្គការ​អន្តរជាតិ​ខាង​ការងារ​ស្តីពី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​។​ ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១​០​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​២​។​

 

 
 

លោក​ ​ប៉ាន​ ​សូរ័ក្តិ ​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា​ ​តាមរយៈការអនុវត្តគោលនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្មជាមួយនឹងបទដ្ឋានការងារ​ ​កម្ពុជាបានបង្កើនទំនុកចិត្តដល់អ្នកបញ្ជាទិញម៉ាកយីហោល្បីក្នុងការដាក់បន្ថែមការបញ្ជាទិញផលិតផលសំខាន់​ ​រួមមាន​ម្លៀ​បំពាក់​ ​វាយ័ណ្ឌ ​ស្បែកជើង​ ​និងកាបូប​ ​នៅកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំកាន់តែច្រើនឡើង

លោករដ្ឋមន្ត្រីបានបន្តថា​ ​ក្រសួងពាណិជ្ជកម្ម​ ​ក្នុងនាមជាសេនាធិការមួយរបស់រាជរដ្ឋាភិបាលកម្ពុជា​ ​បានខិតខំប្រឹងប្រែងដោយស្មារតី​បុ​រេសកម្មនិងទទួលខុសត្រូវខ្ពស់​ ​និងបានបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់និងពិភពលោក​ ​និងស្វែងរកទីផ្សារនាំចេញថ្មីៗ​ ​ជាពិសេសតាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី​ ​តំបន់​ ​និងពហុភាគី​ ​ដោយចុងក្រោយនេះ​ ​ក្រសួងពាណិជ្ជកម្មសម្រេចបាននូវកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់​ (​អាសិប​) ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា​-​ចិន​ ​និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា​-​កូរ៉េ

លោករដ្ឋ​ន្រ្តី​បញ្ជាក់ថា​ ​បេសកកម្មនេះគឺដើរស្របតាមផែនការជាយុទ្ធសា​ស្រ្ត​និងផែនការសកម្មភាព​ ​កំណត់ក្រោម​ ​«យុទ្ធសា​ស្រ្ត​អភិ​ឌ្បន៍វិ​័​កាត់ដេរ​ ​ផលិតស្បែកជើង​ ​និងកាបូបកម្ពុជា​ ​​-​»​ ​លោកបានកោតសរសើនិងវាយតម្លៃខ្ពស់ចំពោះគ្រប់ភាគីពាក់ព័ន្ធ​ ​ជាពិសេសក្រុមការងារក្រសួងពាណិជ្ជកម្ម​ ​ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ​ ​សមាគមរោងចក្រកាត់ដេរនៅកម្ពុជា​ ​អង្គការអន្តរជាតិខាងការងារស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា​ ​ដែលបានខិតខំប្រឹងប្រែងរហូតសម្រេចបាននូវអនុស្សរណៈនៃការយោគយល់គ្នានេះ

សូមជម្រាបជូនថា​ ​អនុស្សរណៈនៃការយោគយល់គ្នា​ ​ស្តីពី​ ​«គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា​ ​សម្រាប់ឆ្នាំ​-​»​ ​គឺជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា​ ​តាមរយៈក្រសួងពាណិជ្ជកម្ម​ ​និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ​ ​អនុស្សរណៈនៃការយោគយល់គ្នានេះ​ ​មានគោលបំណងស្នូលក្នុងការបន្តការសហការគ្នាសំដៅធ្វើ​ឱ្យ​លក្ខខណ្ឌការងារកាន់តែប្រសើរសម្រាប់កម្មករ​ ​យោជិត​ ​ក្នុង​វិ​័​យស​ម្លៀ​បំពាក់​ ​វាយ័ណ្ឌ ​​ម្ភារៈ​ធ្វើដំណើរ​ ​និងកាបូប​ ​តាមរយៈការអនុវត្តតាមច្បាប់ការងារនិងច្បាប់ពាក់ព័ន្ធរបស់កម្ពុជា​ ​ក៏ដូចជាបទដ្ឋានការងារស្នូលដែលទទួលស្គាល់ជាអន្តរជាតិ​ ​ជាពិសេសលើសុវត្ថិភាពនិងសុខុមាលភាពការងារ