ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានអញ្ជើញពិនិត្យមើលការរៀបចំ មជ្ឈមណ្ឌលព័ត៌មានកណ្តាល (MPC) និងមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការផ្សព្វផ្សាយ (IBC) ដែលមានទីតាំងស្ថិតនៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ អនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម (CAMAPGOC) លើកទី១២ បានអញ្ជើញពិនិត្យមើលការរៀបចំ មជ្ឈមណ្ឌលព័ត៌មានកណ្តាល (MPC) និងមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការផ្សព្វផ្សាយ (IBC) ដែលមានទីតាំងស្ថិតនៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
មជ្ឈមណ្ឌលព័ត៌មានកណ្តាលនេះ បានរៀបចំឡើងសម្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលមកបំពេញការងារថត និងយកព័ត៌មាន ដើម្បីធ្វើការផ្សព្វផ្សាយព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ មជ្ឈមណ្ឌលព័ត៌មានកណ្ដាល (MPC) មានទីតាំងស្ថិតនៅបរិវេណពហុកីឡដ្ឋានមរតកតេជោ ដែលអាចផ្ទុកអ្នកសារព័ត៌មានចំនួន ៥០០នាក់ ។
MPC មានផ្តល់ជូនកន្លែងធ្វើការងារ, បន្ទប់សន្និសីទសារព័ត៌មាន,កំព្យូទ័រ, អ៊ុនធើណេត, WIFI, ស្គ្រីន LED និង មានផ្តល់ជូនអាហារ សម្រន់ ។
រហូតមកដល់ថ្ងៃនេះ មានអ្នកសារព័ត៌មានចំនួន ៨៥៥នាក់បាចូលរួមយកព័ត៌មានក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្នុងនោះមានអ្នកសារព័ត៌មានអន្តរជាតិចំនួន ១០០នាក់។
ការរៀបចំមជ្ឈមណ្ឌលព័ត៌មានកណ្តាល (MPC)
មជ្ឈមណ្ឌលព័ត៌មានកណ្តាល អាចផ្ទុកអ្នកសារព័ត៌មានបានចំនួន៥០០ នាក់។ MPC ផ្ដល់ជូនកន្លែងធ្វើការងារ និងសន្និសីទសារព័ត៌មាន ដោយបំពាក់ឧបករណ៍បច្ចេកទេស អ៊ិនធើណេត ហ្គ្រីន LED និងផ្ដល់ជូនអាហារសម្រន់ដល់អ្នកសារព័ត៌មាន។
ជាមួយគ្នានេះ ការរៀបចំមជ្ឈមណ្ឌលផ្សាយព័ត៌មាន (IBC)សម្រាប់ទទួលរូបភាព និងសម្លេងពីគ្រប់ទីលានប្រកួតនិងចែកចាយស៊ីញ៉ាល់ទៅប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ។ សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ គណៈកម្មការ បានសហការ ជាមួយទូរទស្សន៍ក្នុងស្រុកក្នុងការផលិតកីឡាក្នុងនោះ រួមមានទូរទស្សន៍ជាតិកម្ពុជា BTV ,CBS , ទូរទស្សន៍អប្សរា, CSTV , ទូរទស្សន៍បុស្តិ៍លេខ៥ និងទូរទស្សន៍ PNN ។
លើសពីនេះ ក្រុមហ៊ុនទូរទស្សន៍បរទេសចំនួនពីររួមមាន ទូរទស្សន៍ T-Sport 7 ប្រទេសថៃ និងក្រុមហ៊ុន MediaCorp របស់សិង្ហបុរី មកទទួលស៊ី ញាល់ផ្សាយដោយផ្ទាល់ដើម្បីផ្សព្វផ្សាយកីឡាគ្រប់ប្រភេទទៅប្រទេសរបស់គេ។
ជាមួយគ្នានេះដែរ គណៈកម្មការ បានបង្កើត Web App TV ដែលមានអាសយដ្ឋាន www.cambodia2023.tv ជាកម្ម វិធីទូរទស្សន៍វេបសាយ ដែលមានស៊ីញ៉ាល់ Clean Feed ចំនួន១៤ប្រភេទកីឡា ពិធីបើក បិទ និងកម្មវិធី ទូរទស្សន៍ក្នុងស្រុកផងដែរ។
ដើម្បីជួយសម្រួលការងារចុះយកព័ត៌មាន គណៈកម្មការ បានចាត់តាំងមន្ត្រីជំនាញដើម្បី សម្របសម្រួលអ្នកសារព័ត៌មានតាមទីលានប្រកួត និងជួយដោះស្រាយបញ្ហាផ្សេងៗ ដែលទាក់ទងនឹងបញ្ហាផ្សព្វផ្សាយ និងសារព័ត៌មាន។ ទន្ទឹមនេះ ក្រុមការងារប្រយុទ្ធ ប្រឆាំងព័ត៌មានក្លែងក្លាយ … ត្រូវបានបង្កើតឡើងដើម្បីតាមដាននូវការផ្សព្វផ្សាយដំណឹង ក្លងកា្លយ និងព័ត៌មានមិនពិតទាក់ទងនឹងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមតាមសារ ព័ត៌មាន និងបណ្តាញសង្គម។ ក្រុមការងារនេះក៏មានតួនាទីឆ្លើយតបដោយផ្សព្វផ្សាយ នូវព័ត៌មានពិត និងសហការជាមួយក្រុមការងារអន្តរក្រសួង និងស្ថាប័ន/ភ្នាក់ងារប្រឆាំង ដំណឹងក្លែងក្លាយក្នុងតំបន់៕