Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អ្នកស្លាប់​ដោយសារ​ព្យុះ​ត្រូពិច Nalgae នៅក្នុង​ប្រទេស​ហ្វីលីពីន​កើន​ឡើង​ដល់ ​៩៨​នាក់​

Admin Alynana | Oct 31, 2022
អ្នកស្លាប់​ដោយសារ​ព្យុះ​ត្រូពិច Nalgae នៅក្នុង​ប្រទេស​ហ្វីលីពីន​កើន​ឡើង​ដល់ ​៩៨​នាក់​
Clinic narith

​ហ្វីលីពីន៖ ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ព្យុះ​ដែល​បាន​បោក​បក់​មក​លើ​ប្រទេស​ហ្វីលីពីន​បាន​កើនឡើង​ដល់ ៩៨​នាក់​ហើយ ដោយ​មាន​ក្តីសង្ឃឹម​តិចតួច​ក្នុង​ការ​ស្វែងរក​អ្នក​នៅ​រស់រានមានជីវិត នៅក្នុង​តំបន់​ដែល​រងគ្រោះ​ខ្លាំង​បំផុត​។

ជាង​ពាក់កណ្តាល​នៃ​អ្នកស្លាប់​បណ្តាលមកពី​ទឹកជំនន់​កើនឡើង​ភ្លាមៗ និង​បំណាក់​ដី​ដែល​កើតឡើង​ដោយ​ព្យុះ​ត្រូពិច Nalgae ដែល​បាន​បំផ្លាញ​ភូមិ​នានា​នៅលើ​កោះ Mindanao ភាគខាងត្បូង​កាលពី​ថ្ងៃ​សុក្រ​។ ប្រធាន​ការពារ​ជន​ស៊ីវិល​នៅ​តំបន់ Bangsamoro កោះ Mindanao បាន​និយាយថា​ យើង​បាន​ផ្លាស់ប្តូរ​ប្រតិបត្តិការ​របស់​យើង​ពី​ការស្វែងរក​ និង​ជួយសង្គ្រោះ​ទៅជា​ប្រតិបត្តិ​ការទាញយក​អ្នកស្លាប់ ព្រោះ​ឱកាស​នៃ​ការរស់រានមានជីវិត​បន្ទាប់ពី​រយៈពេល​ពីរ​ថ្ងៃ​គឺ​ស្ទើរតែ​គ្មាន​។

ចំនួន​អ្នកស្លាប់​ទំនងជា​កើនឡើង ដោយ​ទីភ្នាក់ងារ​គ្រោះ​គ្រប់គ្រង​មហន្តរាយ​ជាតិ​បាន​កត់ត្រា​មនុស្ស ៦៣នាក់​នៅកំពុង​បាត់​ខ្លួន​នៅក្នុង​របាយការណ៍​ចុងក្រោយ​របស់ខ្លួន ខណៈ​មនុស្ស​ច្រើ​ននាក់​រងរបួស​។ ​ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​ស្វែងរក​តាម​ដីល្បាប់ និង​កម្ទេចកម្ទី​ដើម្បី​រក​សាកសព​បន្ថែមទៀត​។ ប្រជាជន​ក្នុង​តំបន់​បាន​បោសសំអាត​ដីល្បាប់​ចេញពី​លំនៅឋាន និង​ហាង​របស់​ពួកគេ ខណៈ​​គ្រឿង​សង្ហា​រឹម និង​របស់របរ​ផ្សេងទៀត​ដាក់​ហាល​នៅតាម​ដងផ្លូវ​ ដែលមាន​កម្តៅថ្ងៃ​ក្នុង​ក្រុង Noveleta ភាគខាងត្បូង​រដ្ឋធានី​ម៉ានីល៕