ក្រុមអ្នកជំនាញ និងក្រុមអ្នកវិទ្យាសាស្រ្តមានសមាជិក ១៦នាក់ ត្រូវបានកោះប្រជុំដោយអង្គការ NASA ដោយមានគោលដៅចេញផ្សាយរបាយការណ៍លើកដំបូងរបស់ពួកគេលើបាតុភូតថាសហោះ(UFO) នៅពាក់កណ្តាលរដូវក្តៅខាងមុខនេះ ។
លោក Dan Evans គឺជាជំនួយការរងរដ្ឋបាលទទួលបន្ទុការស្រាវជ្រាវ Science Mission Directorate របស់អង្គការ NASA និយាយថា បាតុភូតថាសហោះ បានធ្វើឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងដល់សាធារណជន សហគមន៍វិទ្យាសាស្រ្ត ហើយសព្វថ្ងៃនេះ ទាំងរដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏ដូចជាពួកយើងនៅអង្គការ NASA មានជំនឿយ៉ាងមុតមំាថា វាគឺជាទំនួលខុសត្រូវរបស់ពួកយើង ធ្វើការរួមគ្នាដើម្បីស៊ើបអង្កេតលើករណីទាំងនេះ ដោយមានការពិនិត្យហ្មត់ចត់តាមលក្ខណៈវិទ្យាសាស្រ្តដែល NASAដឹងច្បាស់ ។
លោកនិយាយកាលពីថ្ងៃពុធថា ពួកយើងធ្វើការជាក្រុម ដើម្បីជួយ NASA ផលិតផែនទីបង្ហាញផ្លូវ គឺជាផែនទីវិថីមួយដែលពុំចាំបាច់មើលរូបភាពវីដេអូឃ្លីបកាលពីមុន គឺជាចំណេះដឹងមួយដែលថាសហោះជាច្រើន ពួកយើងពុំអាចពន្យល់ពីអាថ៌កំបាំងរបស់ពួកវាបាន ដោយសារតែទិន្នន័យពុំសូវមានគុណភាព ។
លោក Evans និយាយទៀតថា ពួកយើងកំពុងព្យាយាមវាយតម្លៃថាតើបាតុភូតទាំងអស់នោះ បង្កហានិភ័យ ឬគ្រោះថ្នាក់ដែរឬទេ ហើយពួកយើងកំពុងសិក្សាពីវា ដោយប្រើប្រាស់វិទ្យាសាស្រ្ត ៕