Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

Netflix កំពុងបញ្ចេញកម្មវិធី Game Controller នៅលើ App Store នឹងគ្រោងដាក់ដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ

Media LNN | Aug 10, 2023
Netflix កំពុងបញ្ចេញកម្មវិធី Game Controller នៅលើ App Store នឹងគ្រោងដាក់ដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ
Clinic narith

(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុន Netflix បានបញ្ចេញកម្មវិធីហ្គេមថ្មីមួយដែលឈ្មោះថា Game Controller នៅលើ App Store សម្រាប់ដាក់ឱ្យទាញយកទាំងនៅលើប្រតិបត្តិការ iOS និង iPadOS។ ដែលកម្មវិធីនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចលេងហ្គេមដែលគាំទ្រពី Netflix នៅលើទូរទស្សន៍របស់ពួកគេដោយភ្ជាប់តាមរយៈស្មាតហ្វូន ឬ ថេប្លេត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។

កម្មវិធី Netflix Gaming Controller គឺជា gamepad និម្មិតដែលមានដំបងទិសដៅនៅផ្នែកខាងឆ្វេង និងប៊ូតុង A-B-X-Y នៅខាងស្តាំ។ វាក៏មាននិមិតសញ្ញា Netflix និងប៊ូតុងម៉ឺនុយនៅកណ្តាលផងដែរ។ កម្មវិធីនឹងនេះអាចប្រើបានជាមួយឧបករណ៍ដែលដំណើរការដោយប្រតិបត្តិការចាប់ពី iOS 15 ឬ iPadOS 15 និងជំនាន់ថ្មីជាងនេះប៉ុណ្ណោះ។ ដោយឡែកចំពោះប្រតិបត្តិការ Android វិញ មិនត្រូវបានគូសបញ្ជាក់ថានឹងដាក់ឱ្យដំណើរការនៅពេលណានោះទេ ប៉ុន្តែប្រភពលើកឡើងថា Netflix ក៏មានគម្រោងបញ្ចេញកំណែកម្មវិធីហ្គេមថ្មីដល់ឧបករណ៍ Android ផងដែរ។

បច្ចុប្បន្ននេះមានហ្គេមជាង ៥០ប្រភេទផ្សេងគ្នាដែលកំពុងដំណើរការនៅលើទូរទស្សន៍ Netflix ដោយឥតគិតថ្លៃ និងគ្មានផ្សាយពាណិជ្ជកម្មដែលអាចប្រើបានជាមួយកម្មវិធី Gaming Controller នាពេលខាងមុខ។ សេវាកម្មទាំងនេះនឹងត្រូវបានរួមបញ្ចូលជាមួយរាល់សមាជិកភាពរបស់ Netflix ទាំងអស់រួមទាំងឧបករណ៍ iPhone, iPad និង iPod touch ក៏ដូចជា ស្មាតហ្វូន និងថេប្លេត Android ផងដែរ។

គួរជម្រាបដែរថា កម្មវិធី Gaming Controller បច្ចុប្បន្ននេះកំពុងស្ថិតក្នុងដំណាក់កាលសាកល្បង ហើយ Netflix គ្រោងនឹងដាក់ដំណើរក្នុងពេលឆាប់ខាងមុខនេះ៕