Alynana Media Cambodia
Icon Collap
clinic narit

យោធាមីយ៉ាន់ម៉ា រំលាយគណបក្ស NLD របស់លោកស្រី អ៊ុងសាន ស៊ូជី ជាស្ថាពរ

Admin Alynana | Mar 29, 2023
យោធាមីយ៉ាន់ម៉ា រំលាយគណបក្ស NLD របស់លោកស្រី អ៊ុងសាន ស៊ូជី ជាស្ថាពរ
Clinic narith

របបយោធាមីយ៉ាន់ម៉ា បានប្រកាសរំលាយគណបក្ស NLD របស់លោកស្រី អ៊ុងសាន ស៊ូជី ដោយមូលហេតុបរាជ័យក្នុងការចុះឈ្មោះឡើងវិញក្រោមច្បាប់បោះឆ្នោតថ្មី។ នេះដោយតាមការចុះផ្សាយដោយទូរទស្សន៍ Myawaddy TV បាននិយាយនៅក្នុងព្រឹត្តិបត្រមួយកាលពីល្ងាចថ្ងៃអង្គារទី ២៨ ទី មីនាឆ្នាំ២០២៣។

សេចក្តីរាយការណ៍និយាយថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យហៅកាត់ (NLD) ដែលជាគណបក្សនយោបាយមួយក្នុងចំណោមគណបក្សចំនួន ៤០ បានខកខានមិនបានបំពេញតាមកាលបរិច្ឆេទនៃការចុះឈ្មោះរបស់របបយោធាដែលកំពុងកាន់អំណាចសម្រាប់ការបោះឆ្នោតថ្មីរបស់ប្រទេសនោះទេ។ រដ្ឋាភិបាលយោធាកាន់អំណាចនឹងត្រូវរំលាយគណបក្សនេះចោល។

ការរំលាយបក្សនយោបាយរបស់លោកស្រីស៊ូជីដែលកំពុងជាប់ឃុំនេះ បានកើតឡើងបន្ទាប់ពីកាលពីខែមករា ក្រុមយោធាបានផ្តល់ពេលពីរខែដល់គណបក្សនយោបាយទាំងនេះដើម្បីចុះឈ្មោះឡើងវិញ ក្រោមច្បាប់បោះឆ្នោតថ្មីដ៏តឹងរឹងមួយ មុនពេលការបោះឆ្នោតថ្មីដែលខ្លួនបានសន្យាថានឹងរៀបចំធ្វើឡើងវិញ ប៉ុន្តែដៃគូប្រជែងរួមទាំង(NLD) បាននិយាយថាខ្លួននឹងចូលរួមដោយគ្នានសិទ្ធិសេរីភាព ឬយុត្តិធម៌ឡើយ។ នៅថ្ងៃអង្គារដដែលនោះ លោក Bo Bo Oo សមាជិក​សភា​ជាប់​ឆ្នោត​ម្នាក់​មក​ពី​គណបក្ស​របស់​លោកស្រី​ស៊ូជី​បាន​ថ្លែង​ថា៖ “យើង​មិន​ទទួល​យក​ជា​ដាច់​ខាត​ចំពោះ​ការ​បោះ​ឆ្នោត​ដែលនឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​ដែល​មេដឹកនាំ​នយោបាយ និង​សកម្មជន​នយោបាយ​ជាច្រើន​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ប្រជាជន​ត្រូវ​បាន​យោធា​ធ្វើ​ទារុណកម្មយ៉ាងវេទនា”។ សូមរំលឹកថា នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ គណបក្ស NLD បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសភារបស់ប្រទេស។ ប៉ុន្តែមិនដល់៣ខែក្រោយមក កងទ័ព​បាន​ធ្វើ​រដ្ឋប្រហារ និង​ចាប់​ឃុំ​ខ្លួន​លោកស្រី អ៊ុងសាន ស៊ូជី ចោទពីបទក្លែងបន្លំសន្លឹកឆ្នោត។ យោងតាមក្រុមឃ្លាំមើលក្នុងតំបន់បានឱ្យដឹងថា មនុស្សជាង ៣១០០ នាក់ត្រូវបានសម្លាប់ និងជាង ២០០០០ នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីរដ្ឋប្រហារ៕

ប្រភព៖ ALJAZEERA