ភ្នំពេញ៖ គណៈកម្មាធិការ ជាតិ អូឡាំពិកកម្ពុជា (NOCC) បាន ចេញ សេចក្ដី ប្រកាស និង ជាដំបូន្មាន ដល់ គ្រូ បង្វឹក កីឡាករ -កីឡា ការិនី ជម្រើស ជាតិ ទាំង អស់ ឲ្យ ងាក មក ធ្វើ ការ ហ្វឹកហាត់ ខ្លះៗ ឡើង វិញ នៅ ផ្ទះ អំឡុង ពេល ជំងឺកូវីដ (COVID-19)នេះ ដើម្បី កុំ ឲ្យ ធ្លាក់ ចុះ នូវ សមត្ថភាព និង កម្លាំង ។
ជាមួយនឹងការព្រួយបារម្ភនៃការធ្លាក់ ចុះ នូវ សមត្ថភាព និង កម្លាំង ស្ថាប័នកីឡាធំជាងគេមួយនេះ បានដាក់ចេញនូវវិធានការ ៣ជាបឋម ដែលរួមមាន វិធាន ការ អនាម័យ កីឡា , រៀបចំ កម្មវិធី សម្រាក សកម្ម ក្នុង កីឡា និងជំនួយ ស្មារតី ក្នុង ការ តាក់តែង ការ ហ្វឹកហាត់ ម្នាក់ឯង ។