Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

Nokia បន្តកិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណប៉ាតង់ជាមួយ Apple

Media LNN | Jul 04, 2023
Nokia បន្តកិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណប៉ាតង់ជាមួយ Apple
Clinic narith

ថ្មីៗនេះក្រុមហ៊ុន Nokia បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណប៉ាតង់រយៈពេលវែងថ្មីមួយជាមួយនឹងក្រុមហ៊ុន Apple ខណៈដែលអាជ្ញាប័ណ្ណបច្ចុប្បន្នរវាងក្រុមហ៊ុនទាំងពីរនឹងផុតកំណត់នៅចុងឆ្នាំ២០២៣នេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣។

967aec83ef58ffa0e49454cf0734c788-87

Nokia គឺជាសាជីវកម្មទូរគមនាគមន៍ពហុជាតិសាសន៍ប្រទេសហ្វាំងឡង់ ហើយបច្ចុប្បន្នគឺជាក្រុមហ៊ុនដែលកាន់ប៉ាតង់ 5G ក្នុងដៃច្រើនជាងគេ។ ផលប័ត្រប៉ាតង់របស់ Nokia ត្រូវបានបង្កើតឡើងក្នុងទឹកប្រាក់ជាង ១៥២.៧០ពាន់លានដុល្លារ ដែលបានវិនិយោគក្នុងការស្រាវជ្រាវ និង អភិវឌ្ឍន៍ (R&D) ហើយទទួលបានមកវិញនូវប៉ាតង់សរុបប្រហែល ២០,០០០ប៉ាតង់ រួមទាំងជាង ៥,៥០០ប៉ាតង់ផ្សេងទៀតដែលប្រកាសថាមានតម្លៃខ្លាំងសម្រាប់បណ្តាញ 5G។

ជាមួយនឹងការបន្តកិច្ចព្រមព្រៀងផ្តល់ប៉ាតង់ថ្មីរវាងក្រុមហ៊ុនទាំងពីរ Nokia រំពឹងថា ខ្លួននឹងទទួលបានប្រាក់ចំណូលគួរសមពីផ្នែកនេះដែលនឹងចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៤ខាងមុខនេះ។