Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

មនុស្ស ៣​ នាក់ស្លាប់ ​ក្នុង​ការ​វាយប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី​លើ​ទីក្រុង​ Odesa

Media LNN | Jun 15, 2023
មនុស្ស ៣​ នាក់ស្លាប់ ​ក្នុង​ការ​វាយប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី​លើ​ទីក្រុង​ Odesa
Clinic narith

អាជ្ញាធរ​បាន​និយាយថា មនុស្ស​យ៉ាងតិច​ ៣​ នាក់ បាន​ស្លាប់​ និង ១៣ ​នាក់ ​រងរបួស​នៅ​ក្នុងការ​វាយប្រហារ​ដោយមីស៊ីល​របស់រុស្ស៊ី​លើ​ទីក្រុង​កំពង់​ផែ Odesa ភាគខាងត្បូង​អ៊ុយក្រែន​ កាលពី​ព្រឹកថ្ងៃពុធ​។0a3b05d9751d289d63469106608eb42a-74

អ្នកនាំពាក្យ​របស់​រដ្ឋបាល​យោធា​ក្នុងតំបន់ លោក Serhiy Bratchuk បាន​និយាយ​នៅលើ​តេឡេក្រាម​ថា រុស្ស៊ី​បាន​បាញ់​មីស៊ីល Kalibr ចំនួន ៤​ គ្រាប់ ​ចេញពីនាវា​ ១ គ្រឿង​ នៅ​ក្នុង​សមុទ្រខ្មៅ​។

លោក​បាន​និយាយ​ថា ​ការ​វាយប្រហារ​ទៅ​លើ​ឃ្លាំង​​មួយ ​បាន​បណ្តាល​ឱ្យ​បុគ្គលិក​ ៣​ នាក់​ស្លាប់ និង​ ៧ នាក់​​ នាក់​ផ្សេង​ទៀត រងរបួស។

លោក​បាន​បន្ថែម​ថា​៖ «​ប្រហែល​ជា​មាន​មនុស្ស​នៅ​ក្រោម​គំនរ​បាក់បែក»។

លោក​បាន​និយាយ​ថា មនុស្ស ៦​ នាក់​ផ្សេងទៀត បាន​រងរបួសបន្ទាប់​ពី​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ហាង និង​អគារ​លំនៅឋាន​មួយ​កន្លែង ​នៅកណ្តាល​ទីក្រុង ត្រូវ​រង​ការ​ខូចខាត ​ដោយ​សារការ​ប្រយុទ្ធ​តាម​ផ្លូវ​អាកាស និង​រលក​នៃ​ការ​វាយប្រហារ​។

 

ការ​វាយ​ប្រហារ​នេះ ​បាន​កើត​ឡើង ១​ថ្ងៃ ក្រោយ​ពី​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​ទៅ​លើ​ស្រុក​កំណើត​របស់​លោក​ប្រធានា​ធិបតី​អ៊ុយក្រែន ​វ៉ុលឌីមៀរ ហ្សេលេនស្គី ​បាន​បណ្តាល​ឱ្យ​មនុស្ស ១១ នាក់ស្លាប់​។

Odesa គឺ​ជាទិសដៅ​សម្រាក​លំហែ​កាយ​ជា​ទីពេញ​ចិត្ត​សម្រាប់​ប្រជាជន​អ៊ុយក្រែន ​និង​រុស្ស៊ី​ជាច្រើន មុនពេល​លោក​​ប្រធានា​ធិបតី វ្ល៉ាឌីមៀរ ពូទីន បាន​បញ្ជូន​ទាហាន​ចូល​អ៊ុយក្រែន​ក្នុង​ខែ​កុម្ភៈ​ឆ្នាំមុន​។
ចាប់តាំងពី​ការ​ចាប់ផ្តើមនៃ​ការ​លុកលុយ ទីក្រុង​ Odesa ត្រូវ​បាន​វាយប្រហារ​ជាច្រើន​ដង ដោយ​កងកម្លាំង​រុស្ស៊ី។

នៅក្នុង​ខែមករា ទីភ្នាក់ងារ​វប្បធម៌​របស់​អង្គការ​សហ​ប្រជាជាតិ UNESCO បាន​កំណត់​មជ្ឈមណ្ឌល​ប្រវត្តិសាស្ត្រ​នៃ​ទី​ក្រុង Odesa ជា​បេតិក​ភណ្ឌ​ពិភព​លោក ​នៅ​តំបន់​គ្រោះថ្នាក់​៕