(ដាវ៉ូស, ស្វីស)៖ ផ្តើមការងារលើកទឹកដីស្វីស នាព្រឹកថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Mathias Cormann អគ្គលេខាធិការអង្គការ OECD ជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងមានវត្តមាននៅទីក្រុងដាវ៉ូស ប្រទេសស្វីស ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក៕