Alynana Media Cambodia
Icon Collap
clinic narit

អង្គការ OPEC+ នឹងកាត់បន្ថយការផលិតប្រេង ២,២លានប៉ារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំក្រោយ

Media LNN | Dec 04, 2023
អង្គការ OPEC+ នឹងកាត់បន្ថយការផលិតប្រេង ២,២លានប៉ារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំក្រោយ
Clinic narith

ប្រទេសផលិតប្រេងសំខាន់ៗរបស់ពិភពលោក នឹងកាត់បន្ថយការផលិតប្រេងចំនួន ២,២លានបារ៉ែលក្នុងមួយថ្ងៃចាប់ពីឆ្នាំ ២០២៤ ។

អង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) ដែលបញ្ចប់ការពិភាក្សាអំពីការផលិតប្រេងនៅឆ្នាំ២០២៤  សម្រេចកាត់បន្ថយការផលិតប្រេងចំនួន២,២លានបារ៉ែលជារៀងរាល់ថ្ងៃនៅឆ្នាំក្រោយ។ 

តួលេខនេះរួមបញ្ចូលទាំងការកាត់បន្ថយការផ្គត់ផ្គង់ដោយស្ម័គ្រចិត្តចំនួន ១,៣លានបារ៉ែលក្នុងមួយថ្ងៃដោយរុស្ស៊ី និងអារ៉ាប៊ីសាអូឌីត ដែលត្រូវបានបន្តរហូតដល់ត្រីមាសទី១ឆ្នាំក្រោយ។

បច្ចុប្បន្ន OPEC+ ផ្គត់ផ្គង់ច្រើនជាង៤០ភាគរយនៃផលិតកម្មប្រេងពិភពលោក ជាមួយបរិមាណ៤៣លានបារ៉ែលក្នុងមួយថ្ងៃ។ កិច្ចប្រជុំនៅថ្ងៃទី៣០ ខែវិច្ឆិកា បានធ្វើឡើងក្នុងបរិបទនៃទីផ្សារពិភពលោកកំពុងប្រឈមនឹងហានិភ័យនៃការផ្គត់ផ្គង់លើសតម្រូវការ។

ក្រោយពីការកាត់បន្ថយចាប់ពីចុងឆ្នាំ២០២២ អារ៉ាប៊ីសាអូឌីត រុស្ស៊ី និងសមាជិកដទៃទៀតនៃអង្គការ OPEC+ បានប្តេជ្ញាកាត់បន្ថយការផ្គត់ផ្គង់ប្រេង ៥,១៦លានបារ៉ែលក្នុងមួយថ្ងៃដែលស្មើនឹង៥ភាគរយនៃតម្រូវការប្រេងពិភពលោក។ ចំនួននេះរួមមាន៣,៦៦លានបារ៉ែលពីបណ្តាប្រទេស OPEC+ ផ្សេងទៀត ក្រៅពីការកាត់បន្ថយដោយស្ម័គ្រចិត្តពីអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី។

អង្គការ OPEC+ បានយកចិត្តទុកដាក់លើការកាត់បន្ថយផលិតកម្មប្រេង ដោយសារតម្លៃប្រេងបានធ្លាក់ចុះជិត២០ភាគរយ ចាប់តាំងពីចុងខែកញ្ញា។ ក្រៅពីនេះ កំណើនសេដ្ឋកិច្ចនៅឆ្នាំក្រោយត្រូវបានព្យាករថានឹងធ្លាក់ចុះ ហើយការផ្គត់ផ្គង់ប្រេងអាចនឹងមានលើសតម្រូវការផងដែរ។

គួបញ្ជាក់ថា តម្លៃប្រេងឆៅពិភពលោកបានធ្លាក់ចុះម្តងទៀតបន្ទាប់ពីកិច្ចប្រជុំ OPEC+។ ប្រេង Brent បច្ចុប្បន្នធ្លាក់ថ្លៃ ០,៣ភាគរយមកនៅត្រឹម៨២ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេង WTI ធ្លាក់ចុះ ០,២៥ភាគរយនៅតម្លៃ ៧៥,៧ដុល្លារ៕