នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបលោកស្រី Preeti Sinha លេខាធិការប្រតិបត្តិនៃ មូលនិធិអភិវឌ្ឍន៍មូលធនអង្គការសហប្រជាជាតិ (United Nations Capital Development Fund - UNCDF) និងសហការី ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងហិរញ្ញប្បទានបៃតង និងការអភិវឌ្ឍដោយចីរភាព។
នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីសារៈសំខាន់នៃហិរញ្ញប្បទានបៃតង ហិរញ្ញប្បទានប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង សម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត នៅក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ជាការឆ្លើយតប លោកស្រី Preeti Sinha បានកោតសរសើចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន ក្នុងកិច្ចដំណើរការអភិវឌ្ឍប្រកបដោយចីរភាព ហើយ UNCDF ត្រៀមខ្លួនជានិច្ចក្នុងការពង្រឹងកិច្ចសហការជាមួយក្រសួងបរិស្ថាន វិស័យឯកជននិងធនាគារ នៅក្នុងការផ្ដល់ហិរញ្ញប្បទានចម្រុះ (Blended Finance) ក្នុងការអភិវឌ្ឍកម្ពុជា នាពេលអនាគត។
ប្រភព៖ ក្រសួងបរិស្ថាន