ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២៧ មីនា ២០២២ ក្រុមហ៊ុន CheckinMe បានសម្ពោធដាក់ឲ្យប្រើប្រាស់ និងចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមធុរកិច្ចអេឡិចត្រូនិចកម្ពុជា ដែលមាន ឯកឧត្តម បណ្ឌិត តាន់ មុនី្នវណ្ណ ជាប្រធាន។ នៅក្នុងនោះផងដែរ មានការធ្វើពីធីចុះអនុស្សារណៈយោគយល់ (MOU) រវាងលោក មុំ វ៉ារិន អនុប្រធានសមាគមធុរកិច្ចអេឡិចត្រូនិច កម្ពុជា (CEA) ជាមួយលោក ឡី កុំថូង នាយកប្រតិបត្តិ CheckinMe ដែលជា Platform QR Code ស្រង់វត្តមានបុគ្គលិក នៅសណ្ឋាគារសុខាភ្នំពេញ ក្រោយអធិបតីភាព ឯកឧត្តម បណ្ឌិត តាន់ មុនីវណ្ណ ដោយមានការចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោកលោកស្រី នាងកញ្ញា យ៉ាងច្រើនកុះកផងដែរ។
CheckinMe គឺជាកម្មវិធីទូរស័ព្ទដៃទំនើបបង្កើតឡើងដោយកូនខ្មែរផ្ទាល់ ដែលជាសេវាកម្មស្រង់វត្តមានបុគ្គលិកតាមបែបឌីជីថល ដំណើរការដោយប្រព័ន្ធ QR កូដ ដំបូងគេបង្អស់នៅកម្ពុជា។
ក្នុងសន្និសីទសារព័ត៌មាន ឯកឧត្តម បណ្ឌិត តាន់ មុនី្នវណ្ណ បានរៀបរាប់ថា៖ ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺមានគោលបំណង៖
· ការចូលរួមផ្សព្វផ្សាយគ្នាទៅវិញទៅមក
· ការផ្លាស់ប្តូរការបណ្តុះបណ្តាលទៅវិញទៅមក
· ការចូលរួមក្នុងកម្មវិធីសប្បុរសធម៌ជាមួយគ្នា
លោក ឡី កំថូង ជានាយកប្រតិបត្តិបានប្រាប់ឲ្យដឹងថា៖ CheckinMe បង្កើតឡើងក្នុងគោលបំណងប្រើជំនួសម៉ាស៊ីនស្កេនមេដៃដោយផ្អែកលើចំណុចសំខាន់ៗចំនួន ៣ រួមមាន៖
· ទំនើប៖ បុគ្គលិកស្កេនចូលធ្វើការភ្លាម បញ្ចូនសារជូនដំណឹងចូល Telegram ភ្លាមៗ (real-time)
· ងាយស្រួល៖ អនុញ្ញាតឲ្យពិនិត្យរបាយការណ៍តាមទូរស័ព្ទដៃ
· លើសពីការរំពឹងទុក៖ វាយតម្លៃការងាររបស់បុគ្គលិកដោយស្វ័យប្រវត្តិជាប្រចាំខែ ប្រចាំឆ្នាំ
លើសពីនេះ កម្មវិធីទំនើបមួយនេះ អាចតាមដានការជួបភ្ញៀវរបស់បុគ្គលិកផ្នែកលក់នៅក្រៅក្រុមហ៊ុនបានថែមទៀត ហាក់បីដូចជា GPS។ ពិសេសជាងនេះទៅទៀត តម្លៃរបស់សេវាកម្មគឺពិតជាមានសមរម្យត្រឹមតែ 10 ដុល្លារក៏អាចទទួលបាននៅសេវាកម្មពី Checkinme ផងដែរ ហើយនេះគឺជាតម្លៃមួយដែលម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមអាចប្រើប្រាស់បានគ្រប់ៗគ្នា។
សូមបញ្ជាក់មកដល់ពេលនេះ CheckinMe មានក្រុមហ៊ុនបានចុះឈ្មោះប្រើប្រាស់ជិត ១ ពាន់ក្រុមហ៊ុន ដែលគិតជាចំនួនបុគ្គលិកដែលកំពុងតែប្រើប្រាស់ App មានរហូតដល់ជាង 3 ម៉ីននាក់៕