Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

Real Madrid និង Barcelona រក្សា​គំលាត ៤​ពិន្ទុ​ដដែល​ក្រោយ​ឈ្នះ​រៀងខ្លួន​

Admin Alynana | Jul 06, 2020
Real Madrid និង Barcelona រក្សា​គំលាត ៤​ពិន្ទុ​ដដែល​ក្រោយ​ឈ្នះ​រៀងខ្លួន​
Clinic narith

2020-07-06

បាល់ទាត់៖ ​Real Madrid បាន​បន្ត​ដំណើរ​ស្វែងរក​ជើងឯក La Liga​ របស់​ខ្លួន​ជា​បន្ត​ទៀត​ក្រោយ​យក​ឈ្នះ​នៅ​ទឹកដី Athletic Bilbao ០​។ ​ប្រធាន​ក្រុម Sergio Ramos គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី ១​គ្រាប់​គត់​អោយ Real Madrid យកឈ្នះ ១០ ដែល​ជា​គ្រាប់​បាល់​ពិន័យ ១១​ម៉ែត្រ ហើយក៏​ជា​ពីរ​ប្រកួត​ជាប់​គ្នា​ដែរ​ ដែល​កីឡាករ​អេ​ស្ប៉ា​ញ​ស៊ុត​គ្រាប់​បាល់​ជ័យជំនះ​ដោយ​បាន ១១​ម៉ែត្រ​។

Real-Madrid2-696x418

មិន​ត្រឹមតែ​ប៉ុណ្ណោះ តំណែង​ជា​ខ្សែ​ការពារ​ទេ Sergio Ramos ស៊ុត​បាន ៥​គ្រាប់​ហើយ​ក្នុងចំណោម ៧ប្រកួត​តាំងពី​បាល់ទាត់​ចាប់ផ្ដើម​ឡើងវិញ​។ ​ចំណែក​អ្នកចាំទី Thibaut Courtios​ ក៏បាន​ក្លាយ​ជា​អ្នក​ចាំទី​ដំបូង​របស់ Real Madrid ដែល​រក្សា​ទី​មិន​អោយ​គេ​ទាត់​ចូល ១៧​ប្រកួត​ក្នុង​មួយ​រដូវ​កាល La Liga ​ចាប់​តាំងពី​រដូវ​កាល ១៩៩៤៩៥ ដែល​ធ្វើ​បាន​ដោយ Francisco Buyo​។ ​ក្រុម​របស់​លោក Zinedine Zidane​ នៅ​ពេល​នេះ​ត្រូវការ​ឈ្នះ៣ ក្នុងចំណោម ៤​ប្រកួត​ចុងក្រោយ​ដើម្បី​គ្រង​ជើងឯក La Liga ​រដូវ​កាល​នេះ​។

Real-Madrid1-1

ងាក​មក​ការប្រកួត​របស់ Barcelona បាន​ធ្វើ​ដំណើរ​ទៅ​យក ៣ពិន្ទុ​ពី​ទឹកដី Villarreal ១ តែ​មិន​មាន​គ្រាប់​បាល់​របស់ Lionel Messi​ ដែល​លេច​លឺ​ថា ​ចង់​ចាក​ចេញពី Barcelona ក្រោយ​ការចរចា​កិច្ច​សន្យា​ថ្មី​បរាជ័យ​។ ​បួន​គ្រាប់​របស់ Barcelona បើក​ទំព័រ​ដោយ​បាល់​ចូល​ទី​ខ្លួនឯង​របស់ Pau Torres មុន​ពេល Gerard Moreno តាម​ស្មើ​វិញ​។ ​ក្រោយ ៣​គ្រាប់​របស់ Barcelona ធ្វើ​បាន​ដោយ Luis Suarez, Antoine Griezmann ​និង AnsuFati​។​ ​ជ័យជំនះ​នេះ​ធ្វើ​អោយ Barcelona បន្ត​ដេញ​តាម Real Madrid ៤ពិន្ទុ​ដដែល ខណៈ Villarreal ស្គាល់​បរាជ័យ​លើកដំបូង​តាំងពី La Liga​ ចាប់ផ្ដើម​ឡើងវិញ ពោល​គឺ ៦​ប្រកួត​មុន ឈ្នះ​៥ និង​ស្មើ​១៕

Barcelona1-1Barcelona-1