Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

Samsung គ្រោងផលិតបន្ទះឈីបចល័ត 2-nm នៅឆ្នាំ ២០២៥ខាងមុខនេះ

Media LNN | Jul 04, 2023
Samsung គ្រោងផលិតបន្ទះឈីបចល័ត 2-nm នៅឆ្នាំ ២០២៥ខាងមុខនេះ
Clinic narith

Samsung Electronic ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេទីពីរនៅលើពិភពលោកបានប្រកាសថា ខ្លួននឹងផលិតបន្ទះឈីបកម្រិតខ្ពស់ 2nm នៅឆ្នាំ២០២៥ ខាងមុខនេះ ហើយ មានបំណងផលិតបន្ទះឈីបកម្រិតខ្ពស់មួយប្រភេទទៀតគឺ 1.4nm នៅឆ្នាំ២០២៧។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។

Samsung Electronic ជឿជាក់ថាខ្លួននឹងវ៉ាដាច់ TSMC ដែលជាក្រុមហ៊ុនផលិតសារធាតុ Semiconductor ឈានមុខគេរបស់ពិភពលោកតាមរយៈការផលិតដ៏ធំនៃដំណើការ 2nm ខណៈក្រុមហ៊ុនផលិតឈីបធំៗផ្សេងទៀតនៅមិនទាន់មានការប្រកាសចាប់ផ្តើមដំណើរការផលិតនេះនៅឡើយនោះទេ។

នៅក្នុងព្រឹត្តិការណ៍ Samsung Foundry 2023 ដែលធ្វើឡើងនៅ Silicon Valley កាលពីថ្ងៃទី២៦ ខែមិថុនា ថ្មីៗនេះ Samsung Electronic ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុនមេ Samsung បានបង្ហាញនូវពេលវេលា និងយុទ្ធសាស្រ្តជាក់លាក់របស់ខ្លួនសម្រាប់ការផលិតទ្រង់ទ្រាយធំនៃដំណើការ 2nm ដែលជាការបើកទំព័រប្រកួតប្រជែងទៅនឹងក្រុមហ៊ុនផលិតបន្ទះឈីបផ្សេងទៀត។