Alynana Media Cambodia
Icon Collap
LeftSide2
Right2RightSideBar
Borey Vimean Samnang បុរី វិមានសំណាង
clinic narit

ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​បាន​ដក​លោក Santos ចេញពីតំណែងគ្រូបង្វឹកហើយ!

Admin Alynana | Dec 16, 2022
ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​បាន​ដក​លោក Santos ចេញពីតំណែងគ្រូបង្វឹកហើយ!
Clinic narith

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​បាន​ដក​លោក Fernando Santos ​​ចេញ​ពី​តំណែង​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ហើយ ​បន្ទាប់​ពី​បរាជ័យចាញ់ក្រុមជម្រើសជាតិម៉ារ៉ុកនៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយនៃ​ពាន​រង្វាន់ FIFA World Cup 2022 ។

​បុរស​វ័យ​៦៨​ឆ្នាំ​បាន​ជួយ​ឱ្យក្រុម​ព័រទុយហ្គាល់​ឡើង​ដល់​វគ្គ​៨​ក្រុម​នៅ World Cup 2022 ​នេះ ប៉ុន្ដែ​សោកស្ដាយ​ពួកគេ​បែរ​ជា​លេង​ចាញ់​ក្រុម​ម៉ារុក​ក្នុង​លទ្ធផល ​១ទល់០ ​ទៅ​វិញ។ ​ដោយសារ​តែ​ខក​បំណង​នេះ​ហើយ ទើប​បាន​ជា​សហព័ន្ធ​បាល់ទាត់​ព័រទុយហ្គាល់​សម្រេច​ចិត្ត​ផ្ដាច់​កុងត្រា​របស់​លោក​ទៅ​ហើយ​កាល​ពី​យប់មិញ​នេះ។ ក្រុម​ព័រទុយហ្គាល់​ក្រោម​ការ​ដឹក​នាំ​របស់​លោក Santos ​បាន​ជោគជ័យ​ខ្លាំង ដោយ​ឈ្នះ​ពាន​រង្វាន់ Euro 2016 ​កន្លង​ទៅ ​និង​បាន​ឈ្នះ​ពាន UEFA Nations League ​ផង​ដែរ។

​បច្ចុប្បន្ន​នេះ ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​កំពុង​ពិចារណា​គ្រូ​បង្វឹក​២​នាក់​ទៀត​មក​ជំនួស ​ដោយ​មាន​លោក Jose Mourinho ​ដែល​ដឹក​នាំ​ក្រុម Roma ​និង​លោក Paulo Fonseca ​កំពុង​ដឹក​នាំ​ក្រុម Lille ​។ គ្រូ​បង្វឹក​ទាំង​ពីរ​នាក់​នេះ សុទ្ធ​តែ​សញ្ជាតិ​ព័រទុយហ្គាល់​ដូច​គ្នា៕