Alynana Media Cambodia

Banner ads header
Icon Collap
...
Home / SECC រៀបចំកម្មវិធីឧត្តមភាពលើកទី២ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យមទៅលើផ្នែកអភិបាលកិច្ច

SECC រៀបចំកម្មវិធីឧត្តមភាពលើកទី២ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យមទៅលើផ្នែកអភិបាលកិច្ច

SECC រៀបចំកម្មវិធីឧត្តមភាពលើកទី២ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យមទៅលើផ្នែកអភិបាលកិច្ច
491   19-01-2021   8 months ago

(ភ្នំពេញ)៖ ក្នុងទិសដៅចូលរួមចំណែកអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយជ្រោមជ្រែងដល់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាចូលរួមស្តារសម្បទាសេដ្ឋកិច្ចកម្ពុជា ដែលទទួលរងឥទ្ធិពលពីការឆ្លងរាតត្បាតនៃជម្ងឺកូវីដ-១៩ គណៈកម្មការមូលបត្រកម្ពុជា (SECC) បាន និងកំពុងរៀបចំ «កម្មវិធីឧត្តមភាពលើកទី២» ដែលជាកម្មវិធីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមទៅលើផ្នែកអភិបាលកិច្ចសាជីវកម្ម ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុ និងអនុលោមភាពតាមច្បាប់។

ជាមួយគ្នានេះ សម្រាប់ថ្នាក់ដឹកនាំ និងម្ចាស់សហគ្រាសធុនតូច និងមធ្យមដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងកម្មវិធីនេះ អាចចុះឈ្មោះចូលរួមពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ តាមរយៈ Link: http://bit.ly/ep2secc