Alynana Media Cambodia
Icon Collap
clinic narit

អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ត្រូវបានរងការបាញ់ប្រហារ នៅអំឡុងយុទ្ធនាការក្នុងតំបន់ Nara

Admin Alynana | Jul 08, 2022
អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ត្រូវបានរងការបាញ់ប្រហារ នៅអំឡុងយុទ្ធនាការក្នុងតំបន់ Nara
Clinic narith

(ជប៉ុន)៖ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ត្រូវបានរងការបាញ់ប្រហារ និងមានឈាមហូរនៅអំឡុងយុទ្ធនាការមួយក្នុងតំបន់ Nara ក្នុងប្រទេសជប៉ុនភាគខាងលិចនៅព្រឹកថ្ងៃសុក្រនេះ។

នគរបាលបានចាប់ខ្លួនបុរសម្នាក់នៅកន្លែងកើតហេតុភ្លាមៗ ក្រោយការបាញ់ប្រហារ។ លោក Abe ត្រូវគេបារម្ភថាអាចនឹងស្លាប់។ សារព័ត៌មានមួយចំនួនរួមទាំងទីភ្នាក់ងារសារព័ត៌មាន Kyodo បាន​និយាយនៅថ្ងៃសុក្រនេះថា អតីតនាយករដ្ឋមន្ត្រីត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ ក្នុង​នោះ​ទាំង​សារព័ត៌មាន Kyodo និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ NHK របស់ជប៉ុនបានរាយ​ការណ៍​ពីសំឡេង​ផ្ទុះ​ដែល​ទំនងជាការផ្ទុះគ្រាប់កាំភ្លើង។ សារព័ត៌មានខាងលើបាននិយាយថា លោក Abe បានដួលសន្លប់ ហើយក្រុមមនុស្សដែលទៅជួយដំបូងបានដឹកលោកទៅមន្ទីរពេទ្យ ដោយបន្ថែមថា លោក Abe មានឈាមហូរចេញពី-ក- ហើយក្រុមអាជ្ញាធរនិយាយថា លោកបានដួលសន្លប់៕
fn-2022-07-08-10-35-54-0fn-2022-07-08-10-35-55-1photo_2022-07-08_11-26-36