Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ចិន រំពឹងមានកំណើនការចាយលុយនៅថ្ងៃ Singles Day ព្រោះអ្នកអត់គូទិញកាដូឱ្យខ្លួនឯង

Media LNN | Nov 11, 2023
ចិន រំពឹងមានកំណើនការចាយលុយនៅថ្ងៃ Singles Day ព្រោះអ្នកអត់គូទិញកាដូឱ្យខ្លួនឯង
Clinic narith

មនុស្សជាច្រើនប្រហែលស្គាល់ថ្ងៃ Black Friday, Valentine's Day, ថ្ងៃ Cyber Monday ឬPrime Day ប៉ុន្តែគេមិនសូវស្គាល់ Singles Dayឡើយ។ ជាការពិត Singles Day ឬថ្ងៃទី១១ ខែវិច្ឆិកា (11.11 Day) ត្រូវបានឡើងនៅចិន និងជាថ្ងៃដែលប្រជាជនចំណាយប្រាក់ជាច្រើនពាន់លានដុល្លារ ក្នុងការទិញអំណោយសម្រាប់ខ្លួនឯង។ តើអ្វីជាថ្ងៃ Singles Day? ហើយវាត្រូវបានធ្វើឡើងដោយរបៀបណា?
ថ្ងៃSingles Day ដែលជាថ្ងៃទិញទំនិញដ៏ច្រើនសន្ធឹកនៅចិន បានចាប់ផ្តើមដំបូង នៅសកលវិទ្យាល័យចិន Nanjing ក្នុងឆ្នាំ១៩៩៣។ នៅពេលនោះ គេមិនទាន់ហៅថា Singles Day ឡើយ ប៉ុន្តែគេដាក់ឈ្មោះថា Bachelor's Day។ ការដាក់ឈ្មោះបែបនេះ គឺដោយសារតែប្រជាជននៅលីវក្នុងប្រទេសចិន តែងទិញកាដូជូនខ្លួនឯង ហើយវាក៏ជាការរៀបចំកម្មវិធីបែបសង្គមផងដែរ។ 

ក្នុងពេលបច្ចុប្បន្ន Singles Day ត្រូវបានប្រារព្ធឡើងជាច្រើនសប្តាហ៍ ហើយថ្ងៃដែលមានការទិញទំនិញច្រើនបំផុត គឺនៅថ្ងៃទី១១ ខែវិច្ឆិកា។
បើទោះជាថ្ងៃសម្រាប់អ្នកនៅលីវ ប៉ុន្តែប្រជាជនចិនជាច្រើនគូ បានយកថ្ងៃ១១ ខែវិច្ឆិកា សម្រាប់អាពាហ៍ពិពាហ៍។  ចំណែកប្រព័ន្ធផ្សព្វផ្សាយនៅចិនវិញ ក៏តែងលើកយកប្រធានបទទំនាក់ទំនង និងបញ្ហាស្នេហាមកពិភាក្សាផងដែរ។ 
មកទល់ពេលនេះ Singles Day បានក្លាយជាថ្ងៃឈប់សម្រាក ដែលមានការចំណាយច្រើនជាងគេបំផុតនៅលើពិភពលោក។ នៅក្នុងឆ្នាំ២០២២ ទំនិញ ដែលត្រូវបានលក់ក្នុងអំឡុងពេលនេះ មានទំហំ ១៥៧,៩៧ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យរបស់ក្រុមហ៊ុនពិភាក្សាយោបល់ Bain។ 
ចំនួននេះ គឺមានទំហំច្រើនជាងរហូតដល់ ៤ដង បើធៀបនឹងការលក់ទំនិញនៅអាម៉េរិក ក្នុងសប្តាហ៍ Cyber Week ដែលមានទំហំ ៣៥,៣ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២។ Cyber Week ជាសប្តាហ៍ ដែលប្រព្រឹត្តឡើងចាប់ពីថ្ងៃBlack Friday ដល់ Cyber Monday ក្នុងខែវិច្ឆិកា។ 
យ៉ាងណាមិញ សហគ្រិននៅចិន បានបង្ហាញក្តីសង្ឃឹមថា ការលក់នៅក្នុងឆ្នាំ២០២៣ នឹងមានកាន់តែច្រើនថែមទៀត ដោយសាររដ្ឋាភិបាលចិន បានបន្ធូរបន្ថយគោលនយោបាយរឹតត្បិតជំងឺកូវីដ-១៩។ លោក Jacob Cooke សហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន WPIC Marketing + Technologies មានមូលដ្ឋាននៅក្នុងក្រុងប៉េកាំង បានអះអាងថា លោកមានសុទិដ្ឋិនិយម ចំពោះកំណើនការលក់នៅក្នុងឆ្នាំនេះ ដោយសារសេដ្ឋកិច្ចមានស្ថិរភាពជាងមុន និងការប្រើប្រាស់មានកំណើនច្រើន។  
ក្រុមហ៊ុន WPIC Marketing + Technologies បានរំពឹងថា ការលក់នៅក្នុងថ្ងៃ Singles Day នៅឆ្នាំនេះ នឹងមានការកើនឡើងក្នុងរង្វង់ ១៤ភាគរយ ទៅ១៨ភាគរយ ដោយខ្ពស់ជាងការរំពឹងទុករបស់ Adobe Analytics លើសប្តាហ៍ Cyber Week នៅអាម៉េរិក ដែលមានត្រឹម ៥,៤ភាគរយប៉ុណ្ណោះ។ 
ក្នុងថ្ងៃ Singles Day ប្រជាជនចិន ​បង្កើនការទិញលើផលិតផល ដែលបញ្ចុះតម្លៃពីទីផ្សារអេឡិចត្រូនិចរបស់ក្រុមហ៊ុនធំៗដូចជា ក្រុមហ៊ុន Alibaba, ក្រុមហ៊ុន JD.com, ក្រុមហ៊ុន Pinduoduo រួមទាំងពីកម្មវិធី Taobao និង Tmall ជាដើម។ ប្រជាជនភាគច្រើនទិញទំនិញប្រភេទ សម្ភារចាំបាច់សម្រាប់ការរស់នៅ, វីតាមីន, ផលិតផលថែរក្សាសត្វចិញ្ចឹមជាដើម និងសម្ភារកីឡាជាដើម។
នៅក្នុងឆ្នាំ២០២២ កន្លងទៅ ក្រុមហ៊ុនធំៗដូចជា ក្រុមហ៊ុន Apple, ក្រុមហ៊ុន Nike និងក្រុមហ៊ុន L'Oreal ជាដើម សុទ្ធតែបានកើបលុយជាច្រើនពាន់លានដុល្លារពីថ្ងៃ Singles Day៕