Alynana Media Cambodia
Icon Collap
clinic narit

ស្របពេលបច្ចេកវិទ្យាមានភាពរីកចម្រើន តើវិស័យ SME ត្រូវពង្រឹងសមត្ថភាពបែបណា ដើម្បីចាប់យកឱកាសវិនិយោគ?

Media LNN | Aug 29, 2024
ស្របពេលបច្ចេកវិទ្យាមានភាពរីកចម្រើន តើវិស័យ SME ត្រូវពង្រឹងសមត្ថភាពបែបណា ដើម្បីចាប់យកឱកាសវិនិយោគ?
Clinic narith

ការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងវិស័យសហគ្រាសធុនតូច និងធម្យមនៅកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ យើងសង្កេតឃើញថា ក្រុមហ៊ុន សហគ្រាស ដែលចាប់យកបច្ចេកវិទ្យាបម្រើដល់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនហាក់មានភាពរីកចម្រើនជាងក្រុមហ៊ុន ដែលមិនចាប់យកបច្ចេកវិទ្យា។ ស្របពេលការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យនេះមានការរីកចម្រើន តើវិស័យ SME កម្ពុជា ត្រូវពង្រឹងខ្លួនបែបណា ដើម្បីចាប់យកឱកាសវិនិយោគ និងដើរឱ្យទាន់ការរីកចម្រើននៃបច្ចេកវិទ្យា?

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានវាយតម្លៃថា ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យសហគ្រាសធុនតូច និងធម្យម នៅលើពិភពលោក រួមទាំងកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយវាបានជួយបង្កើនផលិតភាពក្នុងខ្សែច្រវាក់ផលិតកម្មក្នុងវិស័យនេះឱ្យកាន់តែមានភាពរីកចម្រើន។

បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះ រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញយន្តការជាច្រើន ដើម្បីជួយជំរុញការអភិវឌ្ឍ​សមត្ថភាពរបស់ក្រុមហ៊ុនសហគ្រាសក្នុងវិស័យ SME សំដៅជួយឱ្យវិស័យនេះកាន់តែមានភាពប្រកួតប្រជែង និងទាក់ទាញបន្ថែមទៀត។ យន្តការទាំងនោះរួមមានការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជាការរៀបចំឱ្យមានតំបន់ឧស្សាហកម្មពិសេសជាដើម។

​បើតាមឯកឧត្តម ហេង សុខគង់ កម្ពុជា ជាប្រទេសដែលឈានមុខគេក្នុងតំបន់ដែលមានការចុះអនុសារណៈនៃការយោគយល់គ្នាលើការពារកម្មសិទិ្ធបញ្ញាជាមួយប្រទេសធំៗលើពិភពលោក ហើយកម្ពុជា ក៏កំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការផ្ទេរបច្ចេកវិទ្យា ដើម្បីជំរុញការស្រាវជ្រាវ និងការអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីបង្កើតនូវផលិតផលសម្រេចថ្មីៗសម្រាប់នាំចេញទៅក្រៅប្រទេសផងដែរ។ បន្ថែមលើនេះការពង្រីកទីផ្សាររបស់កម្ពុជា ទៅកាន់ពិភពលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាច្រើននោះ គឺសុទ្ធសឹងតែជាកត្តាសំខាន់ៗ សម្រាប់ផ្តល់ទំនុកចិត្ត និងភាពទាក់ទាញដល់វិនិយោគិនបរទេសឱ្យមកវិនិយោគនៅកម្ពុជា។

​សូមជម្រាបថា វិស័យសហគ្រាសធុនតូច និងមធ្យម បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយគាំទ្រកំណើនសេដ្ឋកិច្ច ដោយបានរួមចំណែករហូតដល់ជាង៩៩% នៃអាជីវកម្មទាំងអស់នៅកម្ពុជា និងបានរួមចំណែកប្រមាណជាង៦៣% នៃផលិតផលក្នុងស្រុកសរុប ព្រមទាំងបានបង្កើតការងាររហូតប្រមាណជាង៧០% នៅក្នុងសេដ្ឋកិច្ចជាតិ៕