Alynana Media Cambodia
Icon Collap
clinic narit

SMEs ត្រូវពង្រឹងសមត្ថភាពដើម្បីអាចមានម្ចាស់ការខ្លួនឯង ដោយការទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗឱ្យបានច្រើន

Media LNN | Aug 20, 2022
SMEs ត្រូវពង្រឹងសមត្ថភាពដើម្បីអាចមានម្ចាស់ការខ្លួនឯង ដោយការទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗឱ្យបានច្រើន
Clinic narith

នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមសិក្ខាសាលា ស្ដីពី “សក្ដានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា”។

សិក្ខាសាលានេះមានគោលបំណងជំរុញការប្រើប្រាស់គម្រោងធានាឥណទាន ដើម្បីលើកស្ទួយការទទួលបានសេវាហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូចនិងមធ្យម និងចែករំលែកចំណេះដឹងអំពីការរីកចម្រើននៃការផ្ដល់ឥណទានរបស់គ្រឹះស្ថានធនាគារ តាមរយៈការធានាឥណទាន និងបទពិសោធន៍របស់សហគ្រិនដែលទទួលបានឥណទានដែលមានការធានា។

នាឱកាសនោះ លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងសុន្ទរកថាគន្លឹះអំពីការចូលរួមរបស់ធនាគារជាតិនៃកម្ពុជា ដែលជានិយ័តករក្នុងវិស័យធនាគារ និងមានតួនាទីសំខាន់ក្នុងការគ្រប់គ្រង និងត្រួតពិនិត្យទីផ្សារឥណទាននៅកម្ពុជា។ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា ៖ “ដោយយល់ពីសារៈសំខាន់របស់សហគ្រាសធុនតូច និងមធ្យម (SMEs) និងឧបសគ្គរបស់ SMEs ក្នុងការទទួលបានសេវាហិរញ្ញវត្ថុពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាពិសេសការទទួលបានឥណទាន រាជរដ្ឋាភិបាលបានសម្រេចរៀបចំយន្តការធានាឥណទានដល់ SMEs ដែលខ្វះលទ្ធភាពទទួលបានឥណទានដោយខ្លួនឯង។ ការផ្តល់ការធានាតាមរយៈ CGCC ជាដំណោះស្រាយដ៏ល្អសម្រាប់តម្រូវការបច្ចុប្បន្ន ប៉ុន្តែមិនមែនបានន័យថា SMEs អាចជិះសេះលែងដៃទេ។ ប៉ុន្តែ SMEs ត្រូវពង្រឹងសមត្ថភាពដើម្បីអាចមានម្ចាស់ការខ្លួនឯងនាពេលអនាគត ដូចជាការទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗឱ្យបានច្រើន។”

ប្រភព៖ ធនាគារជាតិនៃកម្ពុជា