Alynana Media Cambodia
Icon Collap
clinic narit

សមាគមធនាគារនៅកម្ពុជា និង អង្គការ SPTF ចុះអនុស្សរណៈក្នុងការលើកកម្ពស់ការផ្តល់ហិរញ្ញប្បទាន

Admin Alynana | Apr 09, 2023
សមាគមធនាគារនៅកម្ពុជា និង អង្គការ SPTF ចុះអនុស្សរណៈក្នុងការលើកកម្ពស់ការផ្តល់ហិរញ្ញប្បទាន
Clinic narith

សមាគមធនាគារនៅកម្ពុជា (ABC) និងអង្គការ Social Performance Task Force (SPTF) ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងការលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា

ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣--សមាគមធនាគារនៅកម្ពុជា និងអង្គការ Social Performance Task Force (SPTF) បានចុះអនុស្សរណៈយោគយល់គ្នា កាលពីថ្ងៃទី០៥ ខែមេសា ជាដៃគូយុទ្ធសាស្ត្រ ក្នុងគោលបំណងពង្រឹងនិងលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានប្រកបដោយបរិ យាបន្ន និងការទទួលខុសត្រូវ ក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា។

អនុស្សរណៈយោគយល់គ្នានេះ នឹងផ្ដល់នូវក្របខ័ណ្ឌមួយក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាង ភាគីទាំងពីរ ដើម្បីពង្រឹងនូវការអនុវត្តប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវ រាប់ចាប់ពីទស្សន វិស័យនៃការគ្រប់គ្រងហានិភ័យក្នុងការជំរុញកំណើនប្រកបដោយការទទួលខុសត្រូវ ធ្វើឱ្យប្រសើរ ឡើងនូវស្ថិរភាពហិរញ្ញវត្ថុ និងការលើកកម្ពស់កិច្ចការពារអតិថិជននៅកម្ពុជា។

សមាគមធនាគារនៅកម្ពុជា (ABC) និង SPTF ព្រមព្រៀងសហការទៅលើកិច្ចការមួយចំនួន រួមមាន ការគាំទ្រសមាជិកគ្រឹះស្ថានធនាគារ ក្នុងការអនុវត្តឱ្យបានជោគជ័យនូវក្រមប្រតិបត្តិសម្រាប់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ការគាំទ្រសមាជិកក្នុងការវាយតម្លៃទៅលើអនុលោមភាពនៃការអនុ វត្តក្រមប្រតិបត្តិ កំណត់ផ្នែកឬវិស័យដែលត្រូវធ្វើឱ្យប្រសើរឡើង ដែលមានចែងក្នុងក្រម ត្រួតពិនិត្យពី ការអនុវត្ត និងបញ្ហាប្រឈមចំពោះការអនុវត្តក្រមប្រតិបត្តិនៅក្នុងប្រព័ន្ធធនាគារ ដោយប្រើប្រាស់ ក្រមប្រតិបត្តិ និងស្តង់ដារនៃកិច្ចការពារអតិថិជន ក្នុងការវាស់វែងពីការអនុវត្តក្រមប្រតិបត្តិ កសាង សមត្ថភាពសមាជិកក្នុងការអនុវត្តកិច្ចការពារអតិថិជននៅក្នុងក្រមប្រតិបត្តិ។ ទន្ទឹមនេះ សមាជិកនៃ សមាគមធនាគារក៏បានប្តេជ្ញាចិត្តផងដែរ ក្នុងការលើកកម្ពស់នូវចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាជន កម្ពុជា និងធ្វើឱ្យប្រសើរឡើងនូវយន្តការនៃការការពារអតិថិជនរបស់ពួកគេ។

លោក Raymond Sia ប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា៖ សេវានិង ផលិតផលធនាគារត្រូវបានបង្កើតឡើងផ្សារភ្ជាប់នឹងការសាងទំនុកចិត្ត និងភាពជឿជាក់ ជាមួយនឹង អតិថិជន ការការពារអតិថិជនគឺជារឿងចាំបាច់សម្រាប់សេវាធនាគារ។ អនុស្សរណៈយោគយល់គ្ន ជាមួយ SPT នឹងចូលរួមចំណែកលើកកម្ពស់កិច្ចការពារអតិថិជននៅកម្ពុជា និងពង្រឹងបន្ថែមនូវ ភាពខ្លាំង រឹងមាំ កេរ្តិ៍ឈ្មោះ នៃឧស្សាហកម្មធនាគារ។ លោកបានបន្ថែមថា៖«យើងអំពាវនាវ សមាជិករបស់យើងទាំងអស់អនុវត្តនូវគោលការណ៍នៃក្រមប្រតិបត្តិ និងដាក់បញ្ចូលក្រមនេះទៅក្នុង នីតិវិធី និងគោលនយោបាយរបស់ពួកគេ»។

លោក Nitin Madan នាយកផ្នែកបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវប្រចាំអាស៊ីអាគ្នេ យ៍នៃអង្គការ SPTF មានប្រសាសន៍ថា៖« យើងពិតជារីករាយដើម្បីផ្សារភ្ជាប់នូវទំនាក់ទំនងជាមួយ សមាគមធនាគារនៅកម្ពុជា (ABC)។ ការងាររបស់យើងជាមួយសមាគមធនាគារនៅកម្ពុជា នឹងរួមប ញ្ចូលនូវការរៀបចំសិក្ខាសាលាកសាងសមត្ថភាពមួយចំនួនលើអភិបាលកិច្ច និងកិច្ចការមួយចំនួន ទៀតក្នុងការពង្រឹងនូវកិច្ចការពារអតិថិជននៅក្នុងវិស័យធនាគារនៅកម្ពុជា។ បន្ថែមលើនេះ ខ្ញុំក៏សូម អរគុណដល់រដ្ឋាភិបាលប្រទេសឡុចហ្សំបួរតាមរយៈក្រសួងការបរទេសអឺរ៉ុប ដែលផ្ដល់មូលនិធិដល់ RIFF-SE និងផ្ដល់ការគាំទ្រដល់ការងាររបស់យើងនៅកម្ពុជា ដើម្បីបង្កើតនូវផលប៉ះពាលជា វិជ្ជមាន»។

នៅក្នុងសុន្ទរកថាអបអរសាទរ លោក ហោង បូមករា អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិន កម្ពុជា មានប្រសាសន៍ថា៖« អនុស្សរណៈយោគយល់គ្នានេះនឹងជួយត្រួសត្រាយផ្លូវ ដើម្បីជំរុញនិង លើកកម្ពស់ការអនុវត្តក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាព ក្នុង ការគោលដៅលើកម្ពស់កំណើនប្រកបដោយការទទួលខុសត្រូវ ធ្វើឱ្យប្រសើរឡើងនូវស្ថិរភាពហិរញ្ញ វត្ថុនិងបង្កើនកិច្ចការពារអតិថិជន»។ លោកបានបន្ថែមថា កិច្ចការពារអតិថិជនគឺជាកិច្ចការអាទិភាព ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីរក្សាបាននូវទំនុកចិត្តពីសាធារណជន និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងរក្សានូវស្ថិរភាពប្រព័ន្ធធនាគារទាំងមូលផងដែរ៕7C6CB428-E74A-4887-8931-FCC541224E473F4C72AA-A491-4678-849B-0AE7CD10C109D7E7178D-B614-4652-BD27-1DC732CEC397