ក្រុមហ៊ុន Starbucks បានកាត់បន្ថយការព្យាករចំនួនលក់ប្រចាំឆ្នាំរបស់ខ្លួន ក្រោយការលក់មានការធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជិត៣ឆ្នាំមកនេះ ចំពេលមានការធ្លាក់ចុះតម្រូវការនៅតាមហាងកាហ្វេសំខាន់ៗដូចជានៅសហរដ្ឋអាម៉េរិក និងចិនជាដើម។
ដំបូងឡើយក្រុមហ៊ុន Starbucks រំពឹងថា ការលក់នៅតាមហាងកាហ្វេរបស់ខ្លួននៅសហរដ្ឋអាម៉េរិក និងនៅទូទាំងពិភពលោកនឹងធ្លាក់ចុះក្នុងចម្លោះពី៤% ទៅ៦%ប៉ុណ្ណោះ តែពេលនេះ ក្រុមហ៊ុននេះ បានកាត់បន្ថយការព្យាកររបស់ខ្លួនថែមទៀតក្រោយពីការលក់ប្រចាំឆ្នាំរបស់ខ្លួនបានធ្លាក់ចុះនៅតាមទីផ្សារសំខាន់ៗក្នុងនោះនៅចិន ធ្លាក់ចុះ១១% ខណៈនៅអាម៉េរិកធ្លាក់ចុះ៣%។
តែយ៉ាងណាក្រុមហ៊ុននេះមិនបានបញ្ជាក់ពីមូលហេតុនៃការធ្លាក់ចុះការលក់នៅប្រទេសចិននោះទេ ប៉ុន្តែបានប្រាប់ពីមូលហេតុនៅសហរដ្ឋអាម៉េរិក ដោយអះអាងថា បណ្តាលមកពីការធ្លាក់ចុះតម្រូវការនៅក្នុងរដូវត្រជាក់ក្នុងខែមករា និងបរិយាកាសម៉ាក្រូសេដ្ឋកិច្ចដ៏ច្របូកច្របល់។ ហើយការធ្លាក់ចុះការលក់នេះបានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះ១២% កាលពីថ្ងៃអង្គារ៕