បុគ្គលិកជាង ៣០០០ នាក់ប្រចាំនៅហាងកាហ្វេ Starbucks (SBUX.O) ជាង ១៥០កន្លែងនៅសហរដ្ឋអាមេរិកនឹងដើរចេញពីការងារនៅសប្តាហ៍ក្រោយនេះ ខណៈសហជីពតំណាងឱ្យ ផ្នែកឆុងកាហ្វេ Baristas នៃខ្សែសង្វាក់កាហ្វេបាននិយាយកាលពីថ្ងៃសុក្រ ក្រុមហ៊ុនមិនហាមប្រាមពួកគេពីការសិទ្ធិក្នុងរដូវកាលបុណ្យ Pride Month។
កូដកម្មនេះកើតឡើងមុនការមកដល់នៃព្រឹទ្ធិការណ៍សម្រាប់ការប្រារព្ធពិធី Pride Month របស់សហរដ្ឋអាមេរិក ដោយកម្មវិធី Pride Parades នេះគ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យក្នុងទីក្រុងធំៗមួយចំនួន រួមមាន New York, San Francisco, Seattle និង Chicago។ Pride Month គឺជាព្រឹទ្ធិការណ៍មួយ ដែលរំលឹកដល់ខួបនៃព្រឹត្តិការណ៍ Stonewall Inn Riots។ វាបានចាប់ផ្តើមនៅឆ្នាំ ១៩៧០ មួយឆ្នាំបន្ទាប់ពី Stonewall Inn Riots បានកើតឡើង ជាការដើរដង្ហែដោយសន្តិវិធី និយាយពីសិទ្ធិសេរីភាពក្នុងការស្លៀកពាក់ ស្លៀកអ្វីក៏បាន ដែលមនុស្សអាចបង្ហាញពីខ្លួនឯង និងផ្លូវភេទរបស់ពួកគេដោយបើកចំហរ។ រដូវកាលពិធីនេះ ចាប់ធ្វើឡើងពេញមួយខែមិថុនាតែម្តង។
សហជីពអះអាងថា អ្នកគ្រប់គ្រងនៅទីតាំង Starbucks រាប់សិបកន្លែងបានរារាំងបុគ្គលិកមិនឱ្យដំឡើងទង់ជាតិ និងការតុបតែងខែ Pride Month ឬបានដកវាចេញ។ Starbucks កាលពីថ្ងៃសុក្របានហៅការអះអាងនេះថា “ព័ត៌មានមិនពិត” ។ វាបាននិយាយកាលពីសប្តាហ៍មុនថា “មិនមានការផ្លាស់ប្តូរចំពោះគោលការណ៍ណាមួយលើបញ្ហានេះទេ” ហើយវានៅតែជាការលើកទឹកចិត្តដល់អ្នកគ្រប់គ្រងហាងដើម្បីអបអរខែមោទនភាព ដរាបណាការណែនាំសុវត្ថិភាពហាងត្រូវបានអនុវត្តតាម។
យ៉ាងណាក៏ដោយ សហជីព Starbucks Workers United បានបន្ថែមទៀតថា កូដកម្មនេះក៏មានគោលបំណងជំរុញក្រុមហ៊ុនឱ្យឈានដល់កិច្ចសន្យាការងារដោយយុត្តិធម៌សម្រាប់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ការងារបន្ថែមទៀតផងដែរ ខណៈក្រុមហ៊ុនមិនទាន់ឈានដល់កិច្ចព្រមព្រៀងចរចាជាសមូហភាពណាមួយនៅហាងកាហ្វេដែលទើបបង្កើតសហជីពថ្មីរបស់ខ្លួននៅឡើយទេ៕