ក្រុមហ៊ុនទូរគមនាគមន៍កំពូលរបស់ប្រទេសអូស្រ្តាលី Telstra Group បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា ខ្លួននឹងសហការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Starlink របស់ កំពូលមហាសេដ្ឋីលោក Elon Musk ដើម្បីផ្តល់សេវាកម្មអ៊ីនធឺណិតដល់ប្រជាជនអូស្រ្តាលីនៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣។
សម្រាប់ប្រជាជនអូស្រ្តាលីដែលរស់នៅតំបន់ដាច់ស្រយាលដែលមានបញ្ហាពិបាកទាក់ទងអ៊ីនធឺណិតនឹងលែងជាបញ្ហាទៀតហើយ។ តាមរយៈរបាយការណ៍ចេញផ្សាយចុងក្រោយនេះ ក្រុមហ៊ុនផ្តល់សេវាកម្មទូរគមនាគមន៍ Telstra នឹងនាំយកសេវាកម្មទូរស័ព្ទតាមផ្ទះ នឹងសេវាអ៊ីនធឺណិត Starlink ជាកញ្ចប់ដល់ប្រជាជនអូស្រ្តាលីនាពេលខាងមុខនេះ។