Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ស្ថានីយប្រេងឥន្ធនៈកាល់តិច នឹងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជនទូទាំងប្រទេស ដោយរៀបចំតាមបែប ស៊ុពពើហេរ៉ូ (Superhero)

Media LNN | Jun 17, 2023
ស្ថានីយប្រេងឥន្ធនៈកាល់តិច នឹងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជនទូទាំងប្រទេស ដោយរៀបចំតាមបែប ស៊ុពពើហេរ៉ូ (Superhero)
Clinic narith

 

ក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនឈេហ្វរ៉ុន (ខេមបូឌា) លីមីធីត ដែលគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈកាល់តិច (Caltex™) ទាំងអស់ប្រចាំប្រទេសកម្ពុជានឹងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជន (Customer Appreciation Day) ក្នុងគោលបំណងដើម្បីគោរព និងថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលតែងតែជ្រើសរើសផលិតផល និងសេវាកម្មរបស់ស្ថានីយប្រេងឥន្ធន:កាល់តិចអស់រយៈពេលជាច្រើនឆ្នាំ ព្រមទាំងអបអរសាទរដល់កិច្ចសហប្រតិបត្តិការជាអន្តរជាតិជាមួយនឹងក្រុមហ៊ុន DC Comics’ Justice League នៅតាមស្ថានីយប្រេងឥន្ទន:របស់ខ្លួនជាច្រើន ទូទាំងប្រទេស ។7e684d8e-35ac-4ab9-a215-306a89c83400-22

ក្រុមហ៊ុន DC Comics គឺជាក្រុមហ៊ុនផលិតសៀវភៅត្លុកដ៏ធំ និងចំណាស់ជាងគេបំផុត មួយរបស់ សហរដ្ឋអាមេរិក។ សៀវភៅដំបូងរបស់ក្រុមហ៊ុន គឺត្រូវបានបោះពុម្ពចាប់តាំងពីឆ្នាំ1937មកម៉្លេះ។ ស្នាដៃដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកអានគឺសៀវភៅត្លុក Justice League ដែលជាឈ្មោះក្រុមមានសមាជិកជា Superhero ល្បីល្បាញពាសពេញពិភពលោក ទាំងក្នុងសៀវភៅត្លុក រួមជាមួយខ្សែភាពយន្ត កម្មវិធីទូរទស្សន៍ និងវីដេអូហ្គេមដូចជា៖ Superman Batman Wonder Woman the Flash Aquaman ជាដើម។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនឱយដឹងថា ក្នុងកម្មវិធីនេះអ្នកចូលរួម ជាពិសេសអ្នកគាំទ្រ Superheroes របស់ DC Comics ទាំងអស់នឹងរីករាយក្នុងការជួបជាមួយតំណាងតួអង្គ Superheroes ដែលពួកគេចូលចិត្ត និងលេងហ្គេមសប្បាយៗ ដើម្បីមានសំណាងឈ្នះយករង្វាន់ជាច្រើន។ ដូច្នេះលោកអ្នកនឹងទទួលបានភាពភ្ញាក់ផ្អើលពីកម្មវិធីដែលនឹងប្រព្រឹត្តទៅនៅស្ថានីយប្រេងឥន្ធន:កាល់តិចណាមួយ ក្នុងថ្ងៃផ្សេងៗគ្នានាពេលឆាប់ៗខាងមុខនេះ។ស្ថានីយប្រេងឥន្ធន:កាល់តិច អាចរក្សាភាពជោគជ័យមកដល់សព្វថ្ងៃនេះបាន គឺអាស្រ័យដោយចំណុចសំខាន់មួយនៃផលិតផល “កាល់តិច ជាមួយ ថេកក្រន” ដែលមានគុណភាពខ្ពស់ និងលក្ខណ:ពិសេស ហើយត្រូវបានបញ្ជាក់ដោយផ្នែកវិទ្យាសាស្រ្តថាជា Superhero ក្នុងការសម្អាតម៉ាស៊ីន និងសន្សំសំចៃប្រព័ន្ធប្រេងឥន្ធនៈរបស់យានយន្ត។ “កាល់តិច ជាមួយ ថេកក្រន” មានអត្ថប្រយោជន៍ប្រាំយ៉ាង ចំពោះយានយន្តរបស់លោកអ្នកដូចជា៖ ផ្ដល់ថាមពលអតិបរមាដល់ម៉ាស៊ីន សន្សំសំចៃប្រេង និងថវិកា បង្កើនទំនុកចិត្តការបើកបរ បំភាយឧស្ម័នពុលតិច និងធ្វើឱ្យការធ្វើដំណើរកាន់តែរលូន។ “Superheroes ជួយសង្គ្រោះពិភពលោក ចំណែកកាល់តិច ជាមួយ ថេកក្រន ជួយសង្គ្រោះម៉ាស៊ីនយានយន្តរបស់អ្នក”។11-IMG_6459-67

ក្រុមហ៊ុន ឈេហ្វរ៉ុន គឺជាក្រុមហ៊ុនផលិតថាមពលឈានមុខគេមួយក្នុងពិភពលោក ។ ក្រុមហ៊ុនជឿជាក់ថា ថាមពលដែលមានតម្លៃសមរម្យ ជាទីទុកចិត្ត និងស្អាតបំផុត គឺចាំបាច់សម្រាប់ការរីកចម្រើនលូតលាស់របស់មនុស្ស។ សព្វថ្ងៃក្រុមហ៊ុន ឈេហ្វរ៉ុន ផលិតប្រេងឆៅ ឧស្ម័នធម្មជាតិ ប្រេងឥន្ធនៈ ប្រេងរំអិល គីមីឥន្ធនៈ សារធាតុបន្ថែម និងអភិវឌ្ឍបច្ចេកវិទ្យាអាជីវកម្ម និងឧស្សាហកម្មរបស់ខ្លួនឱ្យរីកចម្រើន។ គោលបំណងរបស់ក្រុមហ៊ុនឈេហ្វរ៉ុនគឺធ្វើការ ផ្តោតលើការកាត់បន្ថយអាំងតង់ស៊ីតេ កាបូននៅក្នុងប្រតិបត្តិការ និងវិនិយោគជាមួយការរីកចម្រើននៃអាជីវកម្មកាបូនទាប នៅក្នុងឥន្ធនៈ កកើតឡើងវិញ អ៊ីដ្រូសែន ការទាញយកនិងបញ្ចេញចោលកាបូន និងបច្ចេកវិទ្យាថ្មីៗផ្សេងទៀត៕