Alynana Media Cambodia
Icon Collap
clinic narit

យន្តហោះខ្នាតតូច Susi Air បានធ្លាក់ក្នុងខេត្ត ប៉ាពូ ភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី

Admin Alynana | Jun 24, 2022
យន្តហោះខ្នាតតូច Susi Air បានធ្លាក់ក្នុងខេត្ត ប៉ាពូ ភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី
Clinic narith

ឥណ្ឌូនេស៊ី៖ អាជ្ញាធរឥណ្ឌូណេស៊ីនិយាយថា មនុស្សទាំងប្រាំពីរនាក់ ដែលជិះលើយន្តហោះដែលធ្លាក់ក្នុងព្រៃត្រូវបានគេបញ្ជាក់ថា មាន សុវត្ថិភាពនៅក្នុង ហេតុការណ៍នេះ។

តាមសេចក្តីរាយការណ៍ យន្តហោះខ្នាតតូច Susi Air បានធ្លាក់ក្នុងខេត្ត ប៉ាពូ (Papua) ភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃ ទី២៣ ខែមិថុនា ឆ្នាំ២០២២។ ក្រុមមន្ត្រីបាននិយាយថា ជើងហោះហើរបានចាកចេញពី Timika ហើយក៏បានជួបបញ្ហា ២០នាទី បន្ទាប់ពីហោះឡើង។

ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះក្នុងតំបន់និយាយថា អ្នកបើកយន្តហោះម្នាក់ និងអ្នកដំណើរ ៦ នាក់នៅលើយន្តហោះ។ ប្រាំនាក់រងរបួសបាក់ឆ្អឹង ។ចំណែកពីរនាក់ទៀតរបួសស្រាល។ ទាំងអស់ត្រូវបានជម្លៀសទៅកាន់មន្ទីរពេទ្យ។

 

គណៈកម្មការសុវត្ថិភាពដឹកជញ្ជូនរបស់ប្រទេសឥណ្ឌូនេស៊ីនឹងស៊ើបអង្កេតមូលហេតុនៃការធ្លាក់យន្តហោះនេះ៕
photo_2022-06-24_11-19-09photo_2022-06-24_11-18-57photo_2022-06-24_11-19-05photo_2022-06-24_11-19-01photo_2022-06-24_11-18-59